newsare.net
គ្រួសារជនរងគ្រោះនៃការគប់គ្រាប់បែកនៅមុខអតីតមន្ទីររដ្ឋសភារាជធានីភ្នំពេញ កាលពគ្រួសារជនរងគ្រោះពីការគប់គ្រាប់បែកកាល២៥ឆ្នាំមុនទទូចឱ្យសមត្ថកិច្ចស្វែងរកជនដៃដល់
គ្រួសារជនរងគ្រោះនៃការគប់គ្រាប់បែកនៅមុខអតីតមន្ទីររដ្ឋសភារាជធានីភ្នំពេញ កាលពីឆ្នាំ១៩៩៧ ទទូចទៅសមត្ថកិច្ចឲ្យស្វែងរកជនដៃដល់ដែលសម្លាប់សាច់ញាតិរបស់ខ្លួនមកដាក់ទោស ព្រោះរយៈពេល ២៥ឆ្នាំហើយ សមត្ថកិច្ចមិនទាន់ចាប់ខ្លួនជនដៃដល់ណាម្នាក់ឡើយ។ ការអះអាងរបស់គ្រួសារជនរងគ្រោះ ធ្វើឡើងអំឡុងពេលគណបក្សភ្លើងទៀន រៀបចំពិធីបង្សុកូលរាប់បាត្រប្រគេនព្រះសង្ឃ នៅថ្ងៃពុធ ទី៣០ មីនា ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធវីរបាតុករដែលបានបាត់បង់ជីវិតក្នុងសោកនាដកម្មវាយប្រហារដោយគ្រាប់បែកដៃនៅមុខអតីតមន្ទីររដ្ឋសភារាជធានីភ្នំពេញ កាលថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ក្រុមឧក្រិដ្ឋជនគប់គ្រាប់បែកដៃចំនួន ៤គ្រាប់នៅមុខអតីតមន្ទីររដ្ឋសភារាជធានីភ្នំពេញ ទៅលើក្រុមបាតុករដែលកំពុងធ្វើបាតុកម្មអហិង្សា បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ១៦នាក់ និងរងរបួសជិត ៥០នាក់ ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០២២ អាជ្ញាធររាជធានីភ្នំពេញមិនទាន់វែកមុខរកឃើញឃាតកយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយទេ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ប្រាប់សារព័ត៌មានក្នុងស្រុកថា សមត្ថកិច្ចកម្ពុជាបានសហការជាមួយសមត្ថកិច្ច FBI ដើម្បីស៊ើបអង្កេត និងស្វែងរកជនដៃដល់ដែលបានគប់គ្រាប់បែកទៅលើក្រុមបាតុករ ដែលធ្វើបាតុកម្មដឹកនាំដោយលោក សម រង្ស៊ី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ លោកបន្តថា អំឡុងពេលស៊ើបអង្កេតនោះ សមត្ថកិច្ចបានសួរសាក្សី និងអ្នកពាក់ព័ន្ធផ្សេងទៀត ដោយរកឃើញជនដៃដល់ម្នាក់ដែលលោកថាជាអ្នកគប់គ្រាប់បែកផ្ទាល់ចូលទៅក្នុងព្រឹត្តិការណ៍កាលពី ២៥ឆ្នាំមុន។ លោកបញ្ជាក់ថា សមត្ថកិច្ចបានតាមចាប់ខ្លួន ប៉ុន្តែជនដៃដល់រូបនោះបានរត់គេចខ្លួន ហើយទៅចូលជាមួយគណបក្សនយោបាយមួយដែលលោកសុំមិនបញ្ចេញឈ្មោះ តែក្រោយមក […] The post គ្រួសារជនរងគ្រោះពីការគប់គ្រាប់បែកកាល២៥ឆ្នាំមុនទទូចឱ្យសមត្ថកិច្ចស្វែងរកជនដៃដល់ appeared first on The Cambodia Daily Khmer. Read more