newsare.net
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ទាមទារឱ្យអ្នករាយការណ៍ពិសេសទទួតំណាងកម្ពុជាទាមទារមន្ត្រី UN ផ្ដល់ភស្តុតាងពីការចោទរឿងសិទ្ធិនិងប្រជាធិបតេយ្យដើរថយក្រោយ
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ទាមទារឱ្យអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ផ្ដល់នូវភស្តុតាងចំពោះការចោទប្រកាន់ថា សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាកំពុងមានការបំភិតបំភ័យ និងដើរថយក្រោយ។ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ថា របាយការណ៍ផ្ទាល់មាត់របស់អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ កន្លងទៅ នៅទីក្រុងហ្សឺណែវ គឺជាការលើកឡើងដែលប្រាសចាកពីការពិតរបស់កម្ពុជា។ ប្រភពដដែលអះអាងថា របាយការណ៍របស់អ្នករាយការណ៍ពិសេសពុំបានលើកឡើងឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយនោះទេ។ ជាងនេះទៅទៀត របាយការណ៍ដែលបានលើកឡើងទាំងនោះ បានរំលងនូវគោលការណ៍សត្យានុម័ត អព្យាក្រឹតទាំងស្រុង។ ដូច្នេះអ្នករាយការណ៍ពិសេស គួរតែផ្ដល់នូវភស្តុតាងរឹងមាំជាក់ស្ដែង ដើម្បីផ្ទៀងផ្ទាត់ចំពោះការចោទប្រកាន់របស់ខ្លួនលើកម្ពុជានាពេលកន្លងមក។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលកំពុងរងការគំរាមកំហែងសព្វថ្ងៃនេះ។ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក វីទិត ម៉ុនតាប៊ន បានលើកឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថាទិដ្ឋភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា នៅតែបង្កការព្រួយបារម្ភធ្ងន់ធ្ងរដដែល។ អ្នករាយការណ៍ពិសេសរូបនេះបញ្ជាក់ថា លំហសេរីភាពរបស់ពលរដ្ឋ និងនយោបាយនៅកម្ពុជាកាន់តែរួមតូច និងកំពុងដើរថយក្រោយ ដោយសារតែការគ្រប់គ្រងតាមបែបឯកបក្ស ក្នុងនោះគឺមានការបិទលំហសេរីពលរដ្ឋ និងសិទ្ធិនយោបាយ សវនាការលើសំណុំរឿងនយោបាយ និងការចាប់ខ្លួនអ្នកនយោបាយជំទាស់ដាក់ពន្ធនាគារ ជាដើម។ […] The post តំណាងកម្ពុជាទាមទារមន្ត្រី UN ផ្ដល់ភស្តុតាងពីការចោទរឿងសិទ្ធិនិងប្រជាធិបតេយ្យដើរថយក្រោយ appeared first on The Cambodia Daily Khmer. Read more