newsare.net
រហូតមកទល់ពេលនេះ ចិននៅតែបន្តគាំទ្រប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បើទោះបីតើចិនជួយការពារសណ្ដាប់ធ្នាប់ពិភពលោក ឬជួយបំផ្លាញ ខណៈចិនសរសើររុស្ស៊ីអំពីការគោរពសិទ្ធិមនុស្ស?
រហូតមកទល់ពេលនេះ ចិននៅតែបន្តគាំទ្រប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បើទោះបីជាពិភពលោកសឹងតែទាំងអស់នាំគ្នាថ្កោលទោសរបបលោក ពូទីន ដែលលើកទ័ពឈ្លានពានអ៊ុយក្រែន យ៉ាងណាក៏ដោយ។ នៅក្នុងជំនួបកាលពីថ្ងៃពុធ ទី៣០ ខែមីនា នៅភាគខាងកើតប្រទេសចិន លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានទទួលនូវភាពកក់ក្ដៅជាថ្មីទៀតពីប្រទេសចិន។ ក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសចិន បានប្រាប់សមភាគីរុស្ស៊ី ថា មិត្តភាពរវាងចិន និងរុស្ស៊ី មានភាពរឹងមាំ និងមានទំហំធំក្រៃ ហើយរឹងដូចថ្ម។ មិនតែប៉ុណ្ណោះ តំណាងប្រទេសទាំងពីរបានប្រកាសរួមគ្នាថា នឹងរួមគ្នាកសាងសណ្ដាប់ធ្នាប់ពិភពលោកថ្មីមួយ។ ប្រមុខការទូតចិន បានប្រាប់លោក Sergey Lavrov ថា មិត្តភាពរវាងចិន និងរុស្ស៊ី គឺរឹងមាំ គ្មានទីបំផុត និងគ្មានអ្វីបំបែកបានឡើយ។ លោក វ៉ាង យី ចាត់ទុកទណ្ឌកម្មសេដ្ឋកិច្ចដែលក្រុមបស្ចិមប្រទេសដាក់ទៅលើប្រទេសរុស្ស៊ី ថាជាទង្វើខុសច្បាប់ ហើយមិនបានជួយស្ដារសណ្ដាប់ធ្នាប់ពិភពលោកនោះទេ។ ចំណែកឯលោក Sergey Lavrov បានហៅទំនាក់ទំនងរវាងចិន និងរុស្ស៊ី នៅតែឈររឹងមាំទប់ទល់ឧបសគ្គពីសំណាក់ពួកបស្ចិមប្រទេស។ តាមរយៈជំហររបស់ចិន ករណីរុស្ស៊ី លើកទ័ពធ្វើសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន ហើយបែរជាចិននៅតែប្រកាន់ជំហរនៅជាមួយរុស្ស៊ី […] The post តើចិនជួយការពារសណ្ដាប់ធ្នាប់ពិភពលោក ឬជួយបំផ្លាញ ខណៈចិនសរសើររុស្ស៊ីអំពីការគោរពសិទ្ធិមនុស្ស? appeared first on The Cambodia Daily Khmer. Read more