newsare.net
មន្ត្រីក្រសួងពាណិជ្ជកម្មជាច្រើននាក់ ស្នើសុំឱ្យលោក ហ៊ុន សែន និងអង្គភាពប្រឆាំងអំពើមន្ត្រីស្នើស៊ើបអង្កេតសកម្មភាពពុករលួយរបស់អគ្គនាយកកាំកុងត្រូលក្រសួងពាណិជ្ជកម្ម
មន្ត្រីក្រសួងពាណិជ្ជកម្មជាច្រើននាក់ ស្នើសុំឱ្យលោក ហ៊ុន សែន និងអង្គភាពប្រឆាំងអំពើពុករលួយ ចុះស៊ើបអង្កេតសកម្មភាពពុករលួយរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម លោក ផាន អូន ដែលបានកិបកេងលុយអង្គភាពរាប់សែនដុល្លារក្នុងមួយឆ្នាំៗ។ មន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្មជាច្រើនរូប បាននាំគ្នាសរសេរលិខិតមកសារព័ត៌មាន The Cambodia daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ថា លោក ផាន អូន បានកាត់ប្រាក់យន្តការប្រចាំខែដែលក្រសួងពាណិជ្ជកម្មផ្តល់ជូនសាខា ក.ប.ប រាជធានី-ខេត្តទាំងអស់ដាក់ចូលក្នុងហោប៉ៅខ្លួនឯង ប៉ុន្តែលោក ផាន អូន បែរជាតម្រូវឲ្យមន្ត្រីសាខា ក.ប.ប រាជធានី-ខេត្តរៃអង្គាសថវិកាមន្ត្រីថ្នាក់ក្រោមដាក់ចូលអង្គភាពជំនួសវិញ។ ប្រភពដដែលអះអាងថា លោក ផាន អូន បានកិបកេងលុយបេសកកម្មរបស់មន្ត្រីថ្នាក់ក្រោមជាប់ជាប្រចាំ ក្នុងនោះគាត់បានបញ្ជាឱ្យមន្ត្រីទទួលបន្ទុកគណនេយ្យ បង្កើនចំនួនថ្ងៃបេសកកម្មបន្ថែម ដូចជាមន្ត្រីណាដែលមានបេសកកម្មតែមួយថ្ងៃ គាត់បញ្ជាឲ្យដាក់ ៣ថ្ងៃ ហើយនៅពេលក្រសួងទម្លាក់លុយបេសកកម្មនោះមក លោក ផាន អូន បើកឲ្យមន្ត្រីអនុវត្តការងារតែ ១ថ្ងៃប៉ុណ្ណោះ ចំណែកប្រាក់បេសកកម្ម ២ថ្ងៃដែលបានបន្ថែមនោះ គឺលោក ផាន អូន កាត់យកសម្រាប់ខ្លួនឯង។ មន្ត្រីនៃក្រសួងពាណិជ្ជកម្មទាំងនោះបញ្ជាក់ថា ក្រៅពីកិបកេងលុយបេសកកម្មរបស់ក្រសួង […] The post មន្ត្រីស្នើស៊ើបអង្កេតសកម្មភាពពុករលួយរបស់អគ្គនាយកកាំកុងត្រូលក្រសួងពាណិជ្ជកម្ម appeared first on The Cambodia Daily Khmer. Read more