newsare.net
ពលរដ្ឋដែលអាស្រ័យផលបឹងវាលសំណាប ស្ថិតក្នុងស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល ខេត្តពលរដ្ឋស្នើកាត់ឆ្វៀលដីពួកគាត់ចេញពីគម្រោងដីសាធារណៈរបស់រដ្ឋនៅបឹងវាលសំណាប
ពលរដ្ឋដែលអាស្រ័យផលបឹងវាលសំណាប ស្ថិតក្នុងស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល អំពាវនាវឲ្យរដ្ឋាភិបាលកាត់ឆ្វៀលដីរបស់ពួកគេចេញពីដីសាធារណៈរបស់រដ្ឋ បន្ទាប់ពីលោក ហ៊ុន សែន ចេញអនុក្រឹត្យសម្រេចជួលផ្ទៃដីបឹងនោះឱ្យឧកញ៉ា ឃុន សៀ ដើម្បីធ្វើការអភិវឌ្ឍ។ ការអំពាវនាវនេះ បន្ទាប់ពីពលរដ្ឋរាប់រយនាក់បានផ្ទុះការតវ៉ាប្រឆាំងគ្រឿងចក្ររបស់ក្រុមហ៊ុនដែលបាន និងកំពុងធ្វើសកម្មភាពកាយក្រវាត់ព្រំដីបឹងវាលសំណាប កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ ក្រុមពលរដ្ឋទាំងនោះអះអាងថា សកម្មភាពរបស់ក្រុមហ៊ុនកំពុងធ្វើ បានប៉ះពាល់ដល់ដីរបស់ពួកគេដែលកំពុងអាស្រ័យផលស្រែប្រាំង។ ផ្ទៃបឹងវាលសំណាបទំហំជិតប្រាំពាន់ហិកតារ (៤៨១៤ហិកតារ) ស្ថិតក្នុងស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់ជាសម្បត្តិសាធារណៈរបស់រដ្ឋកាលពីឆ្នាំ២០១៦។ ប៉ុន្តែនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ លោក ហ៊ុន សែន បានសម្រេចជួលផ្ទៃបឹងវាលសំណាបសរុប ៣៥០០ហិកតារឱ្យទៅក្រុមហ៊ុន ឃុន សៀ សម្រាប់អភិវឌ្ឍរយៈពេល ៥០ឆ្នាំ ដែលបច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងដឹកដីចាក់លុបផ្ទៃបឹងមួយនេះជាបណ្តើរៗហើយ។ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋាភិបាលបានសម្រេចឱ្យក្រុមហ៊ុន 3LMT Investment ធ្វើការជីកស្ដារបឹងវាលសំណាប ឱ្យបានជ្រៅក្នុងផ្ទៃដីទំហំជិត ១ពាន់ហិកតារ (៨៣៤ហិកតារ និង ៦៧៧៥ម៉ែត្រការ៉េ) លើផ្ទៃដីបឹងសរុប ១១៤៤ហិកតារ […] The post ពលរដ្ឋស្នើកាត់ឆ្វៀលដីពួកគាត់ចេញពីគម្រោងដីសាធារណៈរបស់រដ្ឋនៅបឹងវាលសំណាប appeared first on The Cambodia Daily Khmer. Read more