newsare.net
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានចោទកងទ័ពរុស្ស៊ីពីបទប្រល័យពូជសាសន៍ បន្ទាប់ពីអ៊ុយក្រែនចោទរុស្ស៊ីប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ខណៈរកឃើញសាកសពជនស៊ីវិល៤១០នាក់ក្បែរក្រុងគៀវ
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានចោទកងទ័ពរុស្ស៊ីពីបទប្រល័យពូជសាសន៍ បន្ទាប់ពីជនស៊ីវិល ៤១០នាក់បានស្លាប់តាមដងផ្លូវក្រោមគ្រាប់កាំភ្លើងរបស់រុស្ស៊ី។ មនុស្សទាំងនេះស្លាប់នៅក្នុងភូមិរបស់ពួកគេនៅទីក្រុងតូចៗមួយចំនួននៅក្បែររដ្ឋធានីគៀវ ដែលចម្ងាយជា ៧០គីឡូម៉ែត្រ គឺក្រុង Bucha និងទីក្រុងពីរទៀត។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានធ្វើសេចក្តីរាយការណ៍មកថា រដ្ឋអាជ្ញាជាន់ខ្ពស់ប្រទេសអ៊ុយក្រែន បានរកឃើញសាកសពស្លាប់ទាំងនោះត្រូវគ្រាប់កាំភ្លើងដោយបាញ់ចំក្បាល និងមានចងដៃទៀតផង។ អ្នកស្រី អ៊ីរីណា វែននីឌី-តូវ៉ា (Iryna Venedyktova) ជាអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន ដែលដឹកនាំការប្រមូលភស្តុតាង បញ្ជាក់ថា នេះជាអំពើឧក្រិដ្ឋកម្មសង្គ្រាមដែលប្រព្រឹត្តដោយកងទ័ពរុស្ស៊ី។ ក្រុង Bucha ជាក្រុងមួយក្បែរទីក្រុងគៀវ ដែលទ័ពរុស្ស៊ីបានដកថយចេញ និងក្រុងមួយចំនួនទៀតនៅប៉ែកខាងជើងទីក្រុងគៀវ ដែលមានមនុស្សដេកស្លាប់យ៉ាងរណេករណូកតាមដងផ្លូវ។ ប្រធានាធិបតី Volodymyr Zelenskiy ចោទប្រកាន់ថា រុស្ស៊ីបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍មកលើពលរដ្ឋអ៊ុយក្រែន។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS មេដឹកនាំអ៊ុយក្រែន Zelenskiy ថាប្រជាជនក្នុងប្រទេសរបស់លោកមានសញ្ជាតិចម្រុះជាតិសាសន៍ដល់ជាង ១០០សញ្ជាតិ។ លោកបញ្ជាក់ថា ការកាប់សម្លាប់ពលរដ្ឋទាំងនេះពីសំណាក់កងទ័ពរុស្ស៊ី គឺជាការកម្ទេចជាតិសាសន៍លើពិភពលោក ដែលនេះហើយគឺជាអំពើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដែលប្រធានាធិបតីរុស្ស៊ី ត្រូវតែទទួលខុសត្រូវ។ ក្រុមរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែន អះអាងថា ស្ថានភាពសម្លាប់ជនស៊ីវិលដូចនេះមានផងដែរនៅទីក្រុងចំនួនពីរទៀតនៅក្បែររដ្ឋធានីគៀវ គឺក្រុង Irpin […] The post អ៊ុយក្រែនចោទរុស្ស៊ីប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ខណៈរកឃើញសាកសពជនស៊ីវិល៤១០នាក់ក្បែរក្រុងគៀវ appeared first on The Cambodia Daily Khmer. Read more