newsare.net
បុរសម្នាក់ដែលថ្លើមធំហ៊ានបោចពុកមាត់ខ្លា ហើយទះក្បាលនាគ ជាមហាបុរសម្នាក់ដែលពបទវិភាគ៖ តើមេដឹកនាំរូបណាដែលថ្លើមធំហ៊ានបោចពុកមាត់ខ្លា ហើយសំពងក្បាលនាគ?
បុរសម្នាក់ដែលថ្លើមធំហ៊ានបោចពុកមាត់ខ្លា ហើយទះក្បាលនាគ ជាមហាបុរសម្នាក់ដែលពើងទ្រូងប្រកាសប្រាប់ពិភពលោកថា លោកមិនត្រូវការរថយន្តដើម្បីដឹកលោកគេចខ្លួនពីគ្រាប់កាំភ្លើងរបស់បច្ចាមិត្ត ហើយក៏មិនសុខចិត្តឱនក្បាលសុំសេចក្តីសុខ ឬសុំជីវិតរស់ពីសត្រូវនោះដែរ ប៉ុន្តែលោកត្រូវការគ្រឿងសត្រាវុធដើម្បីកម្ចាត់សត្រូវឈ្លានពានតែប៉ុណ្ណោះ។ តើបុរសរូបនោះជានរណា ហើយអាងអ្វីដែរ? លោក វូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskiy) ជាមេដឹកនាំអ៊ុយក្រែនដែលបានសន្យាចំពោះមុខប្រជាជាតិអ៊ុយក្រែន ថានឹងដឹកនាំប្រទេសទៅរកការបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅតំបន់ដុនបាស់ តាមរយៈនៃការស្នើសុំចូលជាសមាជិកអង្គការយោធា North Atlantic Treaty Organization (NATO) និងសហភាពអឺរ៉ុប កាលពីពេលដែលលោកឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីក្នុងឆ្នាំ២០១៨ ប៉ុន្តែត្រូវផ្ទុះសង្គ្រាមជាមួយរុស្ស៊ីដោយសារតែសំណើនេះ។ ការប៉ុនប៉ងចូលជាសមាជិកទី៣១ របស់អង្គការយោធាណាតូ និងចូលជាសមាជិកសហភាពអឺរ៉ុបរបស់លោក វូឡូឌីមៀរ ហ្សេឡែនស្គី ក្រោយពេលជាប់ឆ្នោតជាប្រធានាធិបតីអ៊ុយក្រែន ធ្វើឲ្យមហាអំណាចកុម្មុយនីស្តក្បែរខាង គឺប្រទេសរុស្ស៊ីមិនសប្បាយចិត្តយ៉ាងខ្លាំង ក្នុងនោះប្រទេសរុស្ស៊ីដែលដឹកនាំដោយប្រធានាធិបតីលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានបញ្ជូនកងទ័ព និងសព្វាវុធគ្រប់ធុនរបស់ខ្លួនទៅតំបន់ដុនបាស់ជាបន្តបន្ទាប់ ក្រោមហេតុផលការពារសន្តិសុខព្រំដែន។ នៅព្រឹកព្រលឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ គឺជាថ្ងៃប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ុយក្រែននៃរដ្ឋាភិបាលរបស់ប្រធានាធិបតីលោក វូឡូឌីមៀរ ហ្សេឡែនស្គី ដែលមហាអំណាចកុម្មុយនីស្តរុស្ស៊ីប្រកាសប្រតិបត្តិការសឹកលើទឹកដីរបស់ខ្លួន ក្នុងនោះរុស្ស៊ីបានពង្រាយទ័ពប្រមាណជា ១០ម៉ឺននាក់ និងគ្រឿងសព្វាវុធទំនើបៗជាច្រើនមានទាំងកាំជ្រួច S-400 ដែលពិភពលោកខ្លាចរអាគ្រប់គ្នា […] The post បទវិភាគ៖ តើមេដឹកនាំរូបណាដែលថ្លើមធំហ៊ានបោចពុកមាត់ខ្លា ហើយសំពងក្បាលនាគ? appeared first on The Cambodia Daily Khmer. Read more