newsare.net
ស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា បដិសេធមិនទទួលយកញត្តិរបស់សមាគមសម្ព័ន្ធនិស្សិតស្ថានទូតរុស្ស៊ីនៅកម្ពុជាបដិសេធញត្តិក្រុមយុវជនខ្មែរដែលអំពាវនាវឱ្យបញ្ឈប់ការឈ្លានពានអ៊ុយក្រែន
ស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា បដិសេធមិនទទួលយកញត្តិរបស់សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងសកម្មជនបរិស្ថាន ដែលអំពាវនាវឱ្យប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បញ្ឈប់ការឈ្លានពានលើប្រទេសអ៊ុយក្រែន។ អង្គការសមាគមដែលធ្វើការលើវិស័យសិទ្ធិមនុស្ស និងបរិស្ថាន ដូចជាសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងក្រុមយុវជនខ្មែរថាវរៈ ជាដើម បានដាក់ញត្តិរបស់ខ្លួនទៅកាន់ស្ថានទូតរុស្ស៊ី ប្រចាំក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ថា ពួកគេស្នើសុំឱ្យរុស្ស៊ីស្ដារឡើងវិញនូវសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន ដើម្បីចៀសវាងទណ្ឌកម្មរបស់ពិភពលោក និងបញ្ចៀសនូវការរំលោភលើដែនអធិបតេយ្យរបស់អ៊ុយក្រែន។ ថ្លែងនៅមុខស្ថានទូតរុស្ស៊ីនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ទី៥ មេសា សកម្មជនបរិស្ថាន លោក ថុន រដ្ឋា បានសម្ដែងការខកចិត្តចំពោះស្ថានទូតរុស្ស៊ី ដែលមិនទទួលញត្តិពួកគេ។ លោកថា ប្រព័ន្ធផ្សព្វផ្សាយនឹងនាំសាររបស់ពួកគាត់ទៅដល់ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ឱ្យបានដឹងថា យុវជនខ្មែរក៏មិននៅស្ងៀមដែរក្នុងការទាមទារឱ្យប្រទេសរុស្ស៊ី បញ្ឈប់ការឈ្លានពាន និងវិលមករកការចរចាជាមួយប្រទេសអ៊ុយក្រែនវិញ។ ប្រភពដដែលលើកឡើងថា សង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបានផ្ទុះឡើងអស់រយៈពេលប្រមាណជិត ៤០ថ្ងៃមកនេះ បានសម្លាប់ជនស៊ីវិលស្លូតត្រង់ និងកងទ័ពអស់រាប់ម៉ឺននាក់។ ចំណែកវិបត្តិមនុស្សធម៌ វិបត្តិសេដ្ឋកិច្ច ដូចជាការកើនឡើងនូវតម្លៃប្រេងឥន្ធនៈ ជាដើម បានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ដែលធ្វើឱ្យប្រទេសខ្លះមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារតែសង្គ្រាមនេះ។ សកម្មជនបរិស្ថាន […] The post ស្ថានទូតរុស្ស៊ីនៅកម្ពុជាបដិសេធញត្តិក្រុមយុវជនខ្មែរដែលអំពាវនាវឱ្យបញ្ឈប់ការឈ្លានពានអ៊ុយក្រែន appeared first on The Cambodia Daily Khmer. Read more