newsare.net
នៅក្នុងប្រទេសស្រីលង្កា កំពុងផ្ទុះបាតុកម្មផង និងកុបកម្មផង ដែលរូបភាពនេះមិនខុសបទវិភាគ៖ ត្រកូលដ៏មានឥទ្ធិពលនៅស្រីលង្កា អាចនឹងបាត់បង់ក្រោមកំសួលបដិវត្តន៍ពណ៌របស់ប្រជាជន
នៅក្នុងប្រទេសស្រីលង្កា កំពុងផ្ទុះបាតុកម្មផង និងកុបកម្មផង ដែលរូបភាពនេះមិនខុសនឹងបដិវត្តន៍ពណ៌ផ្ទុះនៅអារ៉ាប់ កាលពីឆ្នាំ២០១១ ដែលផ្ដើមចេញពីក្រុមយុវជនងើបឡើងប្រឆាំងរដ្ឋាភិបាលពុករលួយរបស់ប្រធានាធិបតី Zine El Abidine Ben នៃប្រទេសទុយណេស៊ី។ ប្រធានាធិបតី Zine El Abidine Ben បានព្យាយាមកាន់អំណាចតាមរយៈការរំលោភរដ្ឋធម្មនុញ្ញរហូតលោកកាន់អំណាចបានជាង ២០ឆ្នាំ តែទីបំផុត ត្រូវបានទាញទម្លាក់ដោយកម្លាំងមហាជននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១ ដោយបាតុករប្រើពេលវេលា ២៨ថ្ងៃ។ ចំណែកនៅប្រទេសស្រីលង្កា ដែលជាប្រទេសក្រីក្រ និងជាកូនបំណុលរបស់ចិនពាន់លានដុល្លារ គឺប្រទេសអាស៊ីខាងត្បូងមួយនេះធ្លាក់ក្នុងបាតុកម្មផង និងកុបកម្មផង ដែលមើលទៅជារូបភាពបដិវត្តន៍មហាជនបានផ្ទុះឡើងជិត ១០ថ្ងៃមកហើយ។ កុបករ និងសមត្ថកិច្ច ប៉ូលិស និងយោធា បានប៉ះទង្គិចខណៈការចាប់ខ្លួនកុបកររាប់សិបនាក់។ បញ្ហានេះកើតចេញពីរដ្ឋាភិបាលក្រុងកូឡំបូ ដែលបានបិទចរន្តអគ្គិសនីបំភ្លឺតាមផ្លូវ និងលំនៅឋានរបស់ពលរដ្ឋដល់ទៅជាង ១០ម៉ោងក្នុងមួយថ្ងៃ ក្រោមហេតុផលនៃការជួយសន្សំប្រាក់ចំណូលរបស់រដ្ឋ។ តែធាតុពិត មិនត្រឹមតែមានវិបត្តិថាមពលនោះទេ ដោយសារប្រទេសជាប់បំណុលបរទេសជាង ៥១ពាន់លានដុល្លារ ហើយក្នុងនោះក៏ជំពាក់ចិនច្រើនលើសលប់ ដែលនាំឲ្យប្រទេសនេះជួបវិបត្តិដ៏ធ្ងន់ធ្ងរ ព្រោះតែសេដ្ឋកិច្ចធ្លាក់ដុនដាបយ៉ាងអាក្រក់បំផុត ស្របពេលប្រទេសនេះបាត់បង់ទុនបម្រុងរដ្ឋដល់ទៅជិត ៨០% ឯណោះ។ ការបាត់បង់ទុនបម្រុងរបស់រដ្ឋ មានន័យថា ឃ្លាំងស្តុកប្រាក់របស់រដ្ឋដើម្បីជួយទប់ស្កាត់វិបត្តិក្នុងគ្រាមានអាសន្នរបស់ប្រទេស សឹងតែសូន្យទៅហើយ។ […] The post បទវិភាគ៖ ត្រកូលដ៏មានឥទ្ធិពលនៅស្រីលង្កា អាចនឹងបាត់បង់ក្រោមកំសួលបដិវត្តន៍ពណ៌របស់ប្រជាជន appeared first on The Cambodia Daily Khmer. Read more