newsare.net
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យកម្លាំងសមត្ថកិច្ចនាំខ្លួនអតីតតុលាការបង្គាប់ឱ្យនាំខ្លួនអតីតស្ថាបនិកបក្សបេះដូងជាតិចូលសាកសួរមុនថ្ងៃទី២៥មេសា
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យកម្លាំងសមត្ថកិច្ចនាំខ្លួនអតីតតំណាងស្ថាបនិកគណបក្សបេះដូងជាតិ ដែលកំពុងជ្រកកោនជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន យកមកសាកសួរឱ្យបានមុនថ្ងៃទី២៥ ខែមេសា ពីបទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» អំឡុងពេលបង្កើតគណបក្ស។ នៅក្នុងដីកាបង្គាប់ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ចេញដោយចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា បានឱ្យដឹងថា ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញ តុលាការបង្គាប់ឱ្យកម្លាំងសមត្ថកិច្ចនាំខ្លួនតំណាងស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ចូលបំភ្លឺឱ្យបានមុនថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ជាកំហិត។ ដីកាបង្គាប់ដដែលថា ការសម្រេចបែបនេះដើម្បីចាត់ការតាមច្បាប់ពាក់ព័ន្ធនឹងសំណុំរឿង «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» អំឡុងពេលដែលលោក សៀម ភ្លុក បង្កើតគណបក្សបេះដូងជាតិ។ ការចេញដីកាឱ្យសមត្ថកិច្ចនាំខ្លួនរបស់ចៅក្រមស៊ើបសួរ ធ្វើឡើងបន្ទាប់ពីលោក សៀម ភ្លុក មិនបានចូលបំភ្លឺនៅតុលាការនាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងរឿងក្លែងបន្លំស្នាមមេដៃសមាជិក។ ប៉ុន្តែបើតាមលោក សៀម ភ្លុក អះអាងថា មូលហេតុដែលលោកមិនអាចចូលបំភ្លឺនៅថ្ងៃទី២២ ខែមីនា នោះ ដោយសារលោកមិនទាន់ទទួលបានដីកាកោះពីតុលាការនៅឡើយ។ គណបក្សបេះដូងជាតិ ដែលទើបបង្កើតឡើងថ្មីថ្មោង ត្រូវបានគេសង្ស័យថា លោក សម […] The post តុលាការបង្គាប់ឱ្យនាំខ្លួនអតីតស្ថាបនិកបក្សបេះដូងជាតិចូលសាកសួរមុនថ្ងៃទី២៥មេសា appeared first on The Cambodia Daily Khmer. Read more