newsare.net
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងថា រដ្ឋាភិបាលរបស់លោកជារដ្ឋាភិបាលដែលកើតចេញពីលោក ហ៊ុន សែន គំរាមកម្ទេចជនណាហ៊ានធ្វើបដិវត្តន៍ពណ៌ក្នុងបំណងទម្លាក់អំណាចរបស់លោក
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងថា រដ្ឋាភិបាលរបស់លោកជារដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលទទួលបានការគាំទ្រពីពលរដ្ឋយ៉ាងច្រើនលើសលប់។ លោក ហ៊ុន សែន បានលើកឡើងក្នុងសារលិខិតរបស់ខ្លួនក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១១ មេសា នេះថា លោកប្ដេជ្ញាការពារឱ្យបាននូវឯករាជ្យជាតិ សន្តិភាព អធិបតេយ្យជាតិ និងបូរណភាពទឹកដីឱ្យបានដាច់ខាត ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។ មេដឹកនាំក្រាញអំណាចរូបនេះព្រមានថា រដ្ឋាភិបាលកម្ពុជាប្រឆាំងដាច់ខាតរាល់សកម្មភាពទាំងឡាយដែលពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌ ឬការញុះញង់ណាមួយដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលបង្កឱ្យមានអស្ថិរភាពនយោបាយ ឬចលនាខុសច្បាប់ក្នុងសង្គម។ បុរសខ្លាំងដែលចូលចិត្តគំរាមសម្លាប់ពលរដ្ឋខ្លួនឯងរូបនេះ អះអាងថា ក្រៅពីការប្តូរផ្តាច់ការពារអធិបតេយ្យជាតិកម្ពុជា រដ្ឋាភិបាលឯកបក្សរបស់លោកក៏បានខិតខំបំពេញបេសកកម្មការទូតលើឆាកអន្តរជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើគ្រប់វិស័យផងដែរ ដោយទទួលបាននូវផ្លែផ្កាជាបន្តបន្ទាប់។ ការអះអាងនេះ ធ្វើឡើងដើម្បីបង្ហាញពីការតាំងចិត្តនៃរដ្ឋាភិបាលកម្ពុជារបស់លោក ហ៊ុន សែន ដែលកំពុងដឹកនាំដោយឯកបក្សសព្វថ្ងៃនេះ។ សកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១១ មេសា នេះថា ការលើកឡើងរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ដែលថារដ្ឋាភិបាលរបស់គាត់កើតចេញពីការបោះឆ្នោតដោយសេរី […] The post លោក ហ៊ុន សែន គំរាមកម្ទេចជនណាហ៊ានធ្វើបដិវត្តន៍ពណ៌ក្នុងបំណងទម្លាក់អំណាចរបស់លោក appeared first on The Cambodia Daily Khmer. Read more