newsare.net
បុរសខ្លាំងដែលក្រាញអំណាចយូរជាងគេនៅអាស៊ី លោក ហ៊ុន សែន សម្រេចដាក់ខេត្តចំនួន៤ មិនបុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន សម្រេចឱ្យខេត្តចំនួន៤រួចផុតពីការពាក់ម៉ាស់
បុរសខ្លាំងដែលក្រាញអំណាចយូរជាងគេនៅអាស៊ី លោក ហ៊ុន សែន សម្រេចដាក់ខេត្តចំនួន៤ មិនតម្រូវឱ្យពលរដ្ឋពាក់ម៉ាស់ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បន្ទាប់ពីកម្ពុជាតម្រូវឱ្យពលរដ្ឋពាក់ម៉ាស់ដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩ អស់រយៈពេល ២ឆ្នាំកន្លងមកនេះ។ តាមរយៈសារសំឡេងដែលចែកចាយលើបណ្ដាញសង្គមនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ លោក ហ៊ុន សែន បានសម្រេចកំណត់យកខេត្ត៤ មានដូចជាខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារ ដែលជាខេត្តមិនតម្រូវឱ្យពលរដ្ឋពាក់ម៉ាស់បន្តទៀតចាប់ពីថ្ងៃដែលបានសម្រេចនេះ។ លោក ហ៊ុន សែន បន្តថា ការសម្រេចរបស់រដ្ឋាភិបាលនាពេលនេះ ដើម្បីផ្ដល់ជាជម្រើសដល់ពលរដ្ឋក្នុងការសម្រេចចិត្តដោយខ្លួនឯង ដោយមិនមានការបង្ខំ ឬតម្រូវទៀតនោះទេ ប៉ុន្តែពលរដ្ឋមានសិទ្ធិក្នុងការពាក់ ឬមិនពាក់ម៉ាស់។ ទោះជាយ៉ាងណាក៏ដោយ លោកថាសម្រាប់ពលរដ្ឋដែលបានធ្វើដំណើរទៅខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារ មិនចាំបាច់ពាក់ម៉ាស់នោះទេ ប៉ុន្តែនៅពេលដែលពួកគេធ្វើដំណើរចេញពីទឹកដីខេត្តទាំងបួននេះ ដាច់ខាតត្រូវតែពាក់ម៉ាស់វិញ។ លោក ហ៊ុន សែន បញ្ជាក់ថា ការសម្រេចបែបនេះ ដើម្បីសាកល្បងពីភាពធន់ ឬភាពស៊ាំក្នុងសហគមន៍ បន្ទាប់ពីរដ្ឋាភិបាលអនុវត្តបានជោគជ័យកន្លងមក ប៉ុន្តែលោកថានេះមិនមែនជាការយកអាយុជីវិតពលរដ្ឋទៅសាកល្បងឡើយ ដោយអាជ្ញាធរខេត្តទាំងនោះក៏បានត្រៀមនូវវិធានការពិសេស ក្នុងការធ្វើតេស្ដរហ័សសម្រាប់ពលរដ្ឋដែលមានការសង្ស័យផងដែរ។ កាលពីថ្ងៃទី៤ ខែមេសា លោក […] The post បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន សម្រេចឱ្យខេត្តចំនួន៤រួចផុតពីការពាក់ម៉ាស់ appeared first on The Cambodia Daily Khmer. Read more