newsare.net
ក្រុមស្ត្រីថ្ងៃសុក្រនាំគ្នាឡើងមកទីក្រុងភ្នំពេញ ដើម្បីដាក់ញត្តិសាជាថ្មីទៅកានក្រុមស្ត្រីថ្ងៃសុក្រជំរុញឱ្យទូតម៉ាឡេស៊ីជួយអន្តរាគមន៍ដោះលែងអ្នកទោសមនសិការ
ក្រុមស្ត្រីថ្ងៃសុក្រនាំគ្នាឡើងមកទីក្រុងភ្នំពេញ ដើម្បីដាក់ញត្តិសាជាថ្មីទៅកាន់ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា ស្នើឱ្យជួយជំរុញរដ្ឋាភិបាលកម្ពុជាដោះលែងប្តីរបស់ពួកគេ និងអ្នកទោសមនសិការជាង ២០នាក់ផ្សេងទៀតដែលកំពុងជាប់ពន្ធនាគារក្នុងសំណុំរឿង «ញុះញង់ និងរួមគំនិតក្បត់»។ ក្រុមស្ត្រីថ្ងៃសុក្រ អ្នកស្រី ព្រុំ ចាន់ថា ជាភរិយារបស់លោក កាក់ កុម្ភារ ដែលកំពុងជាប់ឃុំ បានឈរលើកបដាជាមួយក្រុមស្ត្រីជាច្រើននាក់ទៀតនៅមុខស្ថានទូតម៉ាឡេស៊ី នៅថ្ងៃទី១១ មេសា នេះថា នៅកម្ពុជាគ្មានទេយុត្តិធម៌ និងសន្តិភាព ព្រោះប្តីរបស់អ្នកស្រី និងអ្នកទោសមនសិការដទៃទៀតត្រូវរងការចាប់ឃុំខ្លួនទាំងអយុត្តិធម៌អស់រយៈពេល ២ឆ្នាំមកហើយ។ ដូច្នេះ ការអនុវត្តច្បាប់បែបនេះ បង្ហាញឱ្យឃើញថា កម្ពុជាមិនបានដើរតាមគន្លងប្រជាធិបតេយ្យនោះទេ បើមិនអនុវត្តតាមគន្លងប្រជាធិបតេយ្យនោះ គឺមានន័យថាសន្តិភាពសម្រាប់ពលរដ្ឋខ្មែរក៏គ្មានដូចគ្នាដែរ។ អ្នកស្រី ព្រុំ ចាន់ថា អះអាងថា ក្រុមស្ត្រីថ្ងៃសុក្រគ្រប់គ្នានឹងបន្តធ្វើបាតុកម្មទាមទាររហូត ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនបានផ្តល់ដំណោះស្រាយសមរម្យណាមួយដើម្បីដោះលែងអ្នកទោសមនសិការទាំងនោះឱ្យមានសេរីភាពឡើងវិញទេនោះ។ ដូច្នេះការដាក់ញត្តិតាមស្ថានទូតនានា ដូចជាស្ថានទូតម៉ាឡេស៊ី ជាដើម គឺជាវិធីសាស្ត្រមួយដើម្បីឱ្យស្ថានទូតទាំងនោះជួយទាមទារទៅកាន់រដ្ឋាភិបាលកម្ពុជាឱ្យដោះលែងអ្នកជាប់ឃុំទាំងនោះ ក្នុងនាមខ្លួនជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ការអះអាងនេះ ធ្វើឡើងដើម្បីស្នើសុំឱ្យស្ថានទូតដែលជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជួយអន្តរាគមន៍ទៅកាន់រដ្ឋាភិបាលកម្ពុជាដែលកំពុងឃុំខ្លួនអ្នកទោសមនសិការទាំងអយុត្តិធម៌សព្វថ្ងៃនេះ។ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ នេះ ក្រុមស្ត្រីថ្ងៃសុក្របាននាំគ្នាមកតាមដានញត្តិរបស់ពួកគេដែលបានដាក់ជូនស្ថានទូតម៉ាឡេស៊ីកាលពី ៤សប្តាហ៍មុន ប៉ុន្តែមកទល់នឹងពេលនេះ ក្រុមស្ត្រីទាំងនោះមិនទាន់បានទទួលចម្លើយយល់ព្រម ឬបដិសេធពីស្ថានទូតនេះនៅឡើយទេ ខណៈស្ថានទូតបារាំង អូស្ត្រាលី […] The post ក្រុមស្ត្រីថ្ងៃសុក្រជំរុញឱ្យទូតម៉ាឡេស៊ីជួយអន្តរាគមន៍ដោះលែងអ្នកទោសមនសិការ appeared first on The Cambodia Daily Khmer. Read more