newsare.net
ជនជាតិម៉ាឡេស៊ីចំនួន ១៦នាក់ ដែលត្រូវបានគេបង្ខំឱ្យធ្វើជាក្រុមប្រតិបត្តិករឆបោអាជ្ញាធរត្រៀមបញ្ជូនជនជាតិម៉ាឡេស៊ី១៦នាក់ដែលត្រូវគេបង្ខំឱ្យធ្វើជាក្រុមឆបោកទៅប្រទេសកំណើតវិញ
ជនជាតិម៉ាឡេស៊ីចំនួន ១៦នាក់ ដែលត្រូវបានគេបង្ខំឱ្យធ្វើជាក្រុមប្រតិបត្តិករឆបោកនៅខេត្តព្រះសីហនុ ត្រូវបានអាជ្ញាធរម៉ាឡេស៊ី សហការជាមួយអាជ្ញាធរកម្ពុជា ជួយសង្គ្រោះ និងត្រៀមបញ្ជូនពួកគេត្រឡប់ទៅប្រទេសកំណើតវិញ។ កាសែត New Straits Times ដែលបានដកស្រង់សម្ដីរដ្ឋមន្ត្រីការបរទេស Saifuddin Abdulla កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ថាជនជាតិម៉ាឡេស៊ីទាំង ១៦នាក់ ត្រូវបានជួយសង្គ្រោះចេញពីក្រុមឆបោកនៅខេត្តព្រះសីហនុ ហើយបច្ចុប្បន្ន ពួកគេកំពុងស្នាក់នៅក្នុងទីក្រុងភ្នំពេញ មុនពេលបញ្ជូនទៅប្រទេសកំណើតរបស់ខ្លួនវិញ។ ក្នុងសេចក្តីថ្លែងការណ៍ដែលចេញដោយប្រធាននាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្ម Bukit Aman លោក Abd Jalil Hassan បានបន្ថែមថា ជនរងគ្រោះទាំង ១៦នាក់ ក្នុងនោះមានបុរស ១៥នាក់ និងស្ត្រីម្នាក់ដែលមានអាយុចន្លោះពី ១៩ឆ្នាំដល់ ៤៣ឆ្នាំ ដោយពួកគេត្រូវបានជាប់នៅក្នុងខេត្តព្រះសីហនុ។ ជនជាតិម៉ាឡេស៊ីទាំង ១៦នាក់បានអះអាងថា ពួកគេត្រូវបានបោកបញ្ឆោតដោយការផ្សាយពាណិជ្ជកម្មដែលផ្តល់ការងារជាមន្ត្រីសេវាអតិថិជននៅក្នុងសារព័ត៌មាន Free Malaysia Today ក្នុងនោះថ្លៃចំណាយ និងការធ្វើដំណើរមកធ្វើការនៅកម្ពុជាត្រូវបានក្រុមហ៊ុនជាអ្នកចេញ។ ប៉ុន្តែនៅពេលដែលមកដល់ប្រទេសកម្ពុជាភ្លាម ឯកសារធ្វើដំណើររបស់ពួកគេត្រូវបានរឹបអូសយកទុក ខណៈពួកគេត្រូវបានគេដាក់ឱ្យស្ថិតក្រោមការយាមកាមពីសន្តិសុខដ៏តឹងរ៉ឹង មុននឹងត្រូវបង្ខំឱ្យធ្វើការជាអ្នកបោកប្រាស់តាមប្រព័ន្ធអនឡាញ។ នេះបើតាមលោក Abd Jalil Hassan […] The post អាជ្ញាធរត្រៀមបញ្ជូនជនជាតិម៉ាឡេស៊ី១៦នាក់ដែលត្រូវគេបង្ខំឱ្យធ្វើជាក្រុមឆបោកទៅប្រទេសកំណើតវិញ appeared first on The Cambodia Daily Khmer. Read more