newsare.net
អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា រិះគន់ថា សន្តិភាពរបស់លោក ហ៊ុន សែន ជាសន្តិភាពដែអ្នកឃ្លាំមើលថាលោក ហ៊ុន សែន យកសន្តិភាពបាំងមុខដើម្បីបំបិទសិទ្ធិពលរដ្ឋខ្មែរ
អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា រិះគន់ថា សន្តិភាពរបស់លោក ហ៊ុន សែន ជាសន្តិភាពដែលពោរពេញទៅដោយការបន្លប់ការពិតនៅក្នុងសង្គមប៉ុណ្ណោះ។ អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១១ មេសា ថា កម្ពុជាសព្វថ្ងៃនេះមិនមែនជាប្រទេសដែលមានសន្តិភាព ឯករាជ្យ និងមានអធិបតេយ្យភាពជាតិនោះទេ។ លោកបន្តថា ការអះអាងរបស់លោក ហ៊ុន សែន ដែលថាកម្ពុជាមានសន្តិភាពកន្លងមក គ្រាន់តែជាការឃោសនាបន្លប់ការពិតទៅកាន់សាធារណជនប៉ុណ្ណោះ។ លោក សុខ សុគន្ធ អះអាងថា លោក ហ៊ុន សែន គឺជាមេដឹកនាំខ្មែរដែលប្រកាសយកពលរដ្ឋខ្លួនឯងជាសត្រូវ។ ជាក់ស្តែង ការប្រកាសសន្តិភាពរបស់លោក ហ៊ុន សែន គឺសន្តិភាពដោយប្រើកាំភ្លើងបង្ក្រាបលើពលរដ្ឋខ្មែរដែលហ៊ានរិះគន់ខ្លួន។ ចំណែកបូរណភាពដែនដី គឺមានតែដីរបស់ពួកអ្នកមានអំណាចប៉ុណ្ណោះដែលនៅគង់វង្ស ខណៈដីធ្លីរបស់ពលរដ្ឋត្រូវអ្នកមានអំណាចទាំងនោះប្លន់យករាល់ថ្ងៃ។ អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជារូបនេះបញ្ជាក់ថា រដ្ឋាភិបាលលោក ហ៊ុន សែន ជារដ្ឋាភិបាលដែលទទួលស្គាល់បច្ចាមិត្តជាអ្នកមានគុណរបស់ខ្លួន និងបម្រើមហិច្ឆតាបច្ចាមិត្តគ្រប់បែបយ៉ាង ប៉ុន្តែដើម្បីបំភ័ន្តការពិត ពួកគេតែងចោទពលរដ្ឋខ្មែរណាដែលហ៊ានរិះគន់ពួកគេពីបញ្ហានេះថាជាក្រុមដែលកំពុងបម្រើមហិច្ឆតាបរទេសទៅវិញ។ លោក សុខ […] The post អ្នកឃ្លាំមើលថាលោក ហ៊ុន សែន យកសន្តិភាពបាំងមុខដើម្បីបំបិទសិទ្ធិពលរដ្ឋខ្មែរ appeared first on The Cambodia Daily Khmer. Read more