newsare.net
ក្រសួងការបរទេសកម្ពុជា អះអាងថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាមឯកភាពគ្នាបន្តពង្រឹងជំនឿទុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ
ក្រសួងការបរទេសកម្ពុជា អះអាងថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម ម៉ីញជីង (Pham Minh Chinh) បានឯកភាពគ្នាក្នុងការបន្តពង្រឹងជំនឿទុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ ដើម្បីបន្តសហការកសាងខ្សែព្រំដែនសន្តិភាព និងមិត្តភាពល្អរវាងប្រទេសទាំងពីរទៅថ្ងៃមុខ។ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ថា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ផាម ម៉ីញជីង បានជួបមេដឹកនាំកម្ពុជា លោក ហ៊ុន សែន តាមទូរស័ព្ទដើម្បីជូនពរមេដឹកនាំកម្ពុជាមុនពេលបុណ្យចូលឆ្នាំខ្មែរមកដល់។ ប្រភពដដែលអះអាងថា មេដឹកនាំកម្ពុជា និងមេដឹកនាំវៀតណាម បានឯកភាពគ្នាជាយុទ្ធសាស្ត្រក្នុងការថែរក្សា និងការពង្រឹងនូវទំនាក់ទំនងក្នុងនាមជាមិត្តជិតខាងល្អជាប្រពៃណី ដោយការធ្វើសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម ចំពោះសន្តិសុខ ព្រមទាំងការអភិវឌ្ឍរបស់ប្រទេសទាំងពីរ។ ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា នាយករដ្ឋមន្ត្រីវៀតណាម បានសម្ដែងមោទកភាពយ៉ាងខ្លាំងចំពោះស្នាដៃរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ក្នុងការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ធ្នូ ឆ្នាំ១៩៧៨ ដែលបានវាយផ្តួលរំលំរបប ប៉ុល ពត ដើម្បីសង្គ្រោះប្រជាជនខ្មែរនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ […] The post កម្ពុជា-វៀតណាមឯកភាពគ្នាបន្តពង្រឹងជំនឿទុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ appeared first on The Cambodia Daily Khmer. Read more