newsare.net
ក្នុងការគ្រប់គ្រងចាត់ចែងសេដ្ឋកិច្ចជាតិ តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ភាគ១៖ តើស្ថានភាពសេដ្ឋកិច្ចជាតិនិងសង្គមជាក់ស្តែង ខុសគ្នានិងដូចគ្នាបែបណា?
ក្នុងការគ្រប់គ្រងចាត់ចែងសេដ្ឋកិច្ចជាតិ តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលគ្រប់គ្រងចាត់ចែងរបៀបដូចម្តេច? ក្នុងភាគទី១ លោក ហាស់ សាន សូមជូនសេចក្តីរាយការណ៍ពិនិត្យមើលរបៀបចាត់ចែងធនធានភោគទ្រព្យជាតិ ថាតើការពិតនៅឯណា។ ប្រទេសមួយរស់រាន រីកចម្រើន រុងរឿង ពលរដ្ឋសប្បាយរីករាយ មានសុខភាពល្អគ្រប់ៗគ្នាអាស្រ័យលើសេដ្ឋកិច្ចជាតិលូតលាស់។ សេដ្ឋកិច្ចជាតិលូតលាស់អាស្រ័យលើការគ្រប់គ្រងចាត់ចែងសម្បត្តិទ្រព្យជាតិ មានធនធានធម្មជាតិជាដើម បានល្អប្រសើរ មិនខ្ជះខ្ជាយ បង្ហិនបង្ហោច បំផ្លិចបំផ្លាញឲ្យខាតប្រយោជន៍ជាតិ។ ការគ្រប់គ្រងចាត់ចែងធនធានធម្មជាតិបានត្រឹមត្រូវ នាំមកនូវចំណូល ហៅថាថវិកាដល់ឃ្លាំងរដ្ឋ ឬរតនាគារសម្រាប់ស្ថាបនា អភិវឌ្ឍជាតិ ជួយឧបត្ថម្ភពលរដ្ឋឲ្យមានជីវភាពសមរម្យ រក្សាសុខុមាលភាព និងឈានទៅដល់សុភមង្គលដូចគ្នា ឬប្រហាក់ប្រហែលគ្នា។ សេដ្ឋកិច្ចជាពាក្យដែលមនុស្សម្នានិយាយសព្វថ្ងៃសំដៅទៅលើស្ថានភាពនៃជីវភាពដែលខ្លួនមាន ឬគ្មាន ឬខ្វះខាត មិនគ្រប់គ្រាន់ ស្ថានភាពនៃជីវភាពដែលខ្លួនរកចំណូលបាន ឬមិនបាន។ ឧទាហរណ៍ដូចជា សេដ្ឋកិច្ចគ្រួសារមាន ឬក្រខ្សត់ សេដ្ឋកិច្ចជាតិរីកចម្រើន កើនឡើង ឬឱនថយ ធ្លាក់ចុះ។ ខ្មែរប្រែពាក្យសេដ្ឋកិច្ចទៅជាភាសាអង់គ្លេសថា economy ជាភាសាបារាំងថា économie។ ចំពោះពាក្យអង់គ្លេស economy ឬពាក្យបារាំង économie វិញ តាមវចនានុក្រមភាសាអង់គ្លេស Collins, […] The post ភាគ១៖ តើស្ថានភាពសេដ្ឋកិច្ចជាតិនិងសង្គមជាក់ស្តែង ខុសគ្នានិងដូចគ្នាបែបណា? appeared first on The Cambodia Daily Khmer. Read more