newsare.net
ថ្ងៃអាទិត្យទី ២៨ មេសា អាជ្ញាធររុស្ស៊ី បានចាប់ឃុំខ្លួនអ្នកកាសែតរុស្ស៊ីម្នាក់ ពីបទប្រព្រឹត្រុស្ស៊ី ឃុំខ្លួនអ្នកកាសែត២រូបទៀត ពីបទផលិតវីដេអូគាំទ្រក្រុមប្រឆាំងរបស់ លោក ណាវ៉ាល់នី
ថ្ងៃអាទិត្យទី ២៨ មេសា អាជ្ញាធររុស្ស៊ី បានចាប់ឃុំខ្លួនអ្នកកាសែតរុស្ស៊ីម្នាក់ ពីបទប្រព្រឹត្តអំពើ ជ្រុលនិយម។ លោក Serguei Kareline ត្រូវបានតុលាការចោទប្រកាន់ ថាបានចូលរួមផលិតវីដេអូ ដែលបម្រើឲ្យក្រុមការងារ របស់លោក អាឡិកសី ណាវ៉ាល់នី សកម្មជនប្រឆាំងទី១ ដែលបានស្លាប់ក្នុងពន្ធនាគារ កាលពីខែកុម្ភៈកន្លងទៅ។ គួរបញ្ជាក់ថា នៅមួយថ្ងៃមុន ពោលគឺថ្ងៃសៅរ៍ទី ២៧ មេសា អ្នកកាសែតរុស្ស៊ីម្នាក់ទៀត លោក Konstantin Gabov ក៏ត្រូវបានអាជ្ញាធររុស្ស៊ី ចាប់ឃុំខ្លួន ក្រោមបទចោទប្រកាន់តែមួយដែរ។ គួររំឭកថា ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាលររុស្ស៊ី បានរឹតបន្តឹងគំនាប លើបណ្តាប្រព័ន្ធសារព័ត៌មានឯករាជ្យក្នុងស្រុក និង គ្រប់ប្រព័ន្ធផ្សព្វផ្សាយបរទេស ដែលប្រចាំការក្នុងប្រទេសនេះ ដោយមានគោលបំណងបង្ក្រាប រាល់មតិរិះគន់នានា ជុំវិញការចូលវាយលុក របស់រុស្ស៊ី ទៅក្នុងទឹកដីអ៊ុយក្រែន កាលពីជាង ២ ឆ្នាំ មុន។ Read more