newsare.net
នៅភាគខាងត្បូងប្រទេសចិន មនុស្សជាង៥០០នាក់កំពុងញាប់ដៃជើង នៅក្នុងសកម្មភាពជួយសង្រ្គោះ បន្ទបាក់ផ្លូវល្បឿនលឿននៅខេត្តក្វាងទុង ប្រទេសចិន ស្លាប់មនុស្សយ៉ាងតិច ៤៨នាក់
នៅភាគខាងត្បូងប្រទេសចិន មនុស្សជាង៥០០នាក់កំពុងញាប់ដៃជើង នៅក្នុងសកម្មភាពជួយសង្រ្គោះ បន្ទាប់ពីមានគ្រោះថ្នាក់រលំបាក់ផ្លូវល្បឿនលឿនមួយកាលពីយប់ថ្ងៃអង្គារ។ យោងតាមរបាយការណ៍ ចុះផ្សាយដោយកាសែតរដ្ឋចិននៅថ្ងៃព្រហស្បតិ៍ទី ២ឧសភា នៅក្នុងគ្រោះថ្នាក់បាក់ផ្លូវល្បឿនលឿន ក្នុងខេត្តក្វាងទុក ចំនួនមនុស្សស្លាប់បានកើនឡើងដល់៤៨នាក់ ចំណែកមនុស្សរបួស៣០នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ តាមការផ្សាយរបស់ទូរទស្សន៍រដ្ឋចិនCCTV លោកប្រធានាធិបតីចិន ស៊ី ជីនពីងបានបញ្ជាឲ្យអាជ្ញាធរក្នុងស្រុកបង្កើនល្បឿនជួយសង្រ្គោះមនុស្ស និងស្តារស្ថានការណ៍នៅកន្លែងកើតហេតុ។ Read more