newsare.net
តាមការគ្រោងទុក លោកប្រធានាធិបតីចិន ស៊ី ជីនពីង ត្រូវធ្វើដំណើរមកដល់ទីក្រុងប៉ារីសប្រទេសបារលោកស៊ី ជីនពីង មកទស្សនកិច្ចនៅបារាំង ក្នុងបរិបទនៃភាពតានតឹងរវាងចិននិងអឺរ៉ុប
តាមការគ្រោងទុក លោកប្រធានាធិបតីចិន ស៊ី ជីនពីង ត្រូវធ្វើដំណើរមកដល់ទីក្រុងប៉ារីសប្រទេសបារាំង នៅរសៀលថ្ងៃអាទិត្យ ទី៥ឧសភា។ ទស្សនកិច្ចនៅបារាំង របស់លោកស៊ី ជីនពីង គឺធ្វើឡើងក្នុងឱកាសខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូត រវាងបារាំងនិងចិន។ បើគិតពីឆ្នាំ២០១៩មក ពោលគឺមុនវិបត្តិកូវីដ១៩ គឺនេះជាលើកទី១ហើយ ដែលហើយ ដែលលោកស៊ី ជីនពីង ធ្វើដំណើរមកទស្សនកិច្ចនៅអឺរ៉ុប។ មានសំណុំរឿងជាច្រើន ដែលចិននិងអឺរ៉ុប ត្រូវនិយាយគ្នា ក្នុងនោះមានបញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្ម និងបញ្ហាសិទ្ធិមនុស្សនៅចិន ហើយជាពិសេសនោះ គឺសំណុំរឿងសង្គ្រាមនៅអ៊ុយក្រែន ដែលគ្រប់គ្នាដឹងច្បាស់ ថាចិនគឺជាសម្ព័ន្ធមិត្តជួយរុស្ស៊ីពីក្រោយ។ Read more