newsare.net
បន្ទាប់ពីទទួលយ៉ាងអធិកអធម ប្រធានាធិបតីចិន លោកស៊ី ជីនពីង នៅវិមានអេលីហ្សេ ប្រធានាធិបតីបាលោកស៊ី ជីនពីងប្រាប់កុំឲ្យគេយករឿងអ៊ុយក្រែន មកសំអុយឈ្មោះចិន
បន្ទាប់ពីទទួលយ៉ាងអធិកអធម ប្រធានាធិបតីចិន លោកស៊ី ជីនពីង នៅវិមានអេលីហ្សេ ប្រធានាធិបតីបារាំងលោកម៉ាក្រុងនៅថ្ងៃអង្គារនេះ អញ្ជើញលោកស៊ីជីនពីង ទៅធ្វើដំណើរកំសាន្តនៅលើកំពូលភ្នំ ពីរ៉េណេ ភាគខាងត្បូងប្រទេសបារាំងវិញម្តង។ បើតាមវិមានប្រធានាធិបតីបារាំង ដោយអញ្ជើញប្រមុខរដ្ឋចិនទៅដើរលេងនៅលើភ្នំបារាំង ដែលធ្លាប់ជាកន្លែងអនុស្សាវរីយ៍របស់លោកតាំងពីតូច មេដឹកនាំបារាំង លោកម៉ាក្រុងចង់បង្ហាញពីភាពស្និទ្ធស្នាល លុបចោលរបាំងពិធីការដែលអមជាប់ជានិច្ចមេដឹកនាំចិន។ ជាមួយបរិយាសភ្នំទឹកកក ព្រៃព្រឹក្សាពណ៌បៃតង ប្រមុខរដ្ឋបារាំងសង្ឃឹមអាចនិយាយត្រង់ ទៅត្រង់មកជាមួយប្រធានាធិបតីចិន គ្រប់សំណុំរឿង តាំងពីការដោះដូរពាណិជ្ជកម្ម រហូតដល់សង្រ្គាមនៅអ៊ុយក្រែន។ បារាំងនៅតែចង់ឲ្យចិនដាក់សម្ពាធ និយាយបញ្ចុះបញ្ចូលរុស្ស៊ីដែលកំពុងធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន។ ប៉ុន្តែ នៅក្នុងសន្និសីទកាសែតរួមកាលពី ចន្ទទី ៦ឧសភា លោកស៊ី ជីនពីងបាននិយាយប្រាប់ឲ្យគេឈប់យករឿងអ៊ុយក្រែន មកសំអុយឈ្មោះចិន។ Read more