newsare.net
ថ្ងៃព្រហស្បតិ៍ ទី ៩ ឧសភា ប្រមុខរដ្ឋរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានប្រកាសយល់ព្រមដកទ័ពរុស្សរុស្ស៊ី ដកទ័ពចេញពីអាមេនី ខណៈពេលភាពតានតឹងរវាងអាមេនី និង អាស៊ែបៃហ្សង់ នៅតែបន្ត
ថ្ងៃព្រហស្បតិ៍ ទី ៩ ឧសភា ប្រមុខរដ្ឋរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានប្រកាសយល់ព្រមដកទ័ពរុស្ស៊ី ចេញពី តំបន់មួយចំនួន ក្នុងទឹកដីប្រទេសអាមេនី បន្ទាប់ពីការស្នើសុំរបស់នាយករដ្ឋមន្ត្រីអាមេនី នេះបើតាមសេចក្តីរាយការណ៍ ដោយវិមានក្រេមឡាំង និង ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax។ គួរបញ្ជាក់ថា ការប្រកាសដកខ្លួនចេញពីទឹកដីអាមេនីនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃក្រោយពេលដែល ក្រុមកងទ័ពមួកខៀវរបស់រុស្ស៊ី ប្រមាណ ២.០០០ នាក់ បានចាកចេញពីតំបន់អបគម ការ៉ាបាក់ ដែលប្រទេស អាស៊ែបៃហ្សង់ បានដណ្តើមយកបាន កាលពីខែកញ្ញា ឆ្នាំ ២០២៣។ ដំណើរចាកចេញពី តំបន់ជម្លោះរ៉ាំរ៉ៃ រវាង អាមេនី និងអាស៊ែរបែហ្សង់ នេះ គឺជាការខណ្ឌបញ្ចប់ វត្តមានកងទ័ពរុស្ស៊ី ដែលបានអនុញ្ញាតឲ្យរដ្ឋអំណាចរុស្ស៊ី ពង្រាយកម្លាំងយោធារបស់ខ្លួនអស់រយៈពេលច្រើនឆ្នាំ នៅក្នុងតំបន់យុទ្ធសាស្ត្រមួយនេះ ដោយដើរតួជាអាជ្ញាកណ្តាល ដែលរក្សាសន្តិសុខ ស្ថេរភាព និងបញ្ចៀសសង្គ្រាមបង្ហូរឈាម។ Read more