newsare.net
កងទ័ពរំដោះប្រជាជនចិន (The People’s Libération Army) PLAបានប្រកាស កាលពីថ្ងៃចន្ទទី ៣០មិថុនា ថា នាវាផ្ទុកយន្តហោះចមចិនបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង២គ្រឿងទៅធ្វើសមយុទ្ធរួមគ្នានៅមិនឆ្ងាយពី កោះGuamរបស់អាមេរិក
កងទ័ពរំដោះប្រជាជនចិន (The People’s Libération Army) PLAបានប្រកាស កាលពីថ្ងៃចន្ទទី ៣០មិថុនា ថា នាវាផ្ទុកយន្តហោះចម្បាំងធំៗពីរគ្រឿង គឺShandong និងLiaoning បានវិលត្រលប់ចូលមូលដ្ឋានទ័ពជើងទឹកវិញដោយសុវត្ថិភាព បន្ទាប់ពីចូលរួមយ៉ាងសកម្មនៅក្នុងសមយុទ្ធ នៅមហាសមុទ្រប៉ាស៊ីហ្វិក។ សេចក្តីប្រកាសព័ត៌មានរបស់កងទ័ពចិនមិនបានបញ្ជាក់ច្បាស់ពីពេលវេលា និងទីកន្លែងធ្វើសមយុទ្ធនោះទេ ប៉ុន្តែ ក្រសួងការពារជាតិជប៉ុនកាលពីថ្ងៃទី១០មិថុនាធ្លាប់បានសំដែងក្តីបារម្ភ ព្រោះថា នេះជាលើកទី១ដែលចិនបញ្ជូននាវាដឹកយន្តហោះចម្បាំងដ៏ធំរបស់ខ្លួនទាំងពីរគ្រឿងឲ្យទៅធ្វើសមយុទ្ធនៅតំបន់ទឹកអន្តរជាតិក្បែរកោះGuam របស់អាមេរិក។ Read more