newsare.net
នៅក្នុងពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្នុងខេត្តកំពង់ធំ នាព្រលោក ហ៊ុន ម៉ាណែត៖ ប្រទេសចំនួន១៥០ ក្នុងចំណោម ១៩៥ ជាសមាជិករបស់ អ.ស.ប មានច្បាប់ដកសញ្ជាតិ
នៅក្នុងពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងតួនាទីជាអនុប្រធានគណបក្សប្រជាជនបានថ្លែងថា អ្នកដែលមិនបានធ្វើអ្វីដែលប្រឆាំងនឹងផលប្រយោជន៍ជាតិខ្មែរ មិនត្រូវភ័យបារម្ភចំពោះការធ្វើវិសោធនកម្មច្បាប់ស្តីពីការដកសញ្ជាតិនោះទេ។ តាមលោក ហ៊ុន ម៉ាណែត មានប្រទេសចំនួន ១៥០ ក្នុងចំណោម ១៩៥ប្រទេស ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ(អ.ស.ប) មានច្បាប់ដកសញ្ជាតិ។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ច្បាប់ដកសញ្ជាតិនេះ ក៏មានផងដែរនៅក្នុងចំណោមប្រទេស ដែលជាសមាជិកសហភាពអឺរ៉ុប អង់គ្លេស និងសហរដ្ឋអាមេរិក។ សូមរំលឹកថាគម្រោងនៃការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិពលរដ្ឋពីកំណើតនេះ បានរងនូវប្រតិកម្មពីអ្នកនយោបាយប្រឆាំង អ្នកច្បាប់ និងអ្នកវិភាគសង្គម និងនយោបាយមួយចំនួន ដោយពួកគេចាត់ទុកថាការធ្វើវិសោនកម្មច្បាប់ដកសញ្ជាតិពីពលរដ្ឋ គឺជាអំពើប្រល័យពូជសាសន៍ ឬជាការរំលោកទៅលើគោលការណ៍សិទ្ធិមនុស្ស និងសិទ្ធិនយោបាយជាដើម។ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថាវិសោធនកម្មច្បាប់នេះ មិនមានគោលដៅធ្វើបាបប្រជាពលរដ្ឋរបស់ខ្លួនទេ ប្រសិនបើពលរដ្ឋនោះ មិនបានឃុបឃិតជាមួយបរទេស ដើម្បីបំផ្លាញជាតិធ្ងន់ធ្ងរ៕ Read more