newsare.net
ក្រសួងការបរទេសកម្ពុជានៅរសៀលថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញមកបញ្ជាក់ជាថ្មីម្តងទៀកម្ពុជាជំរុញថៃបញ្ឈប់ការរំលោភ MoU ឆ្នាំ២០០០ និងដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី
ក្រសួងការបរទេសកម្ពុជានៅរសៀលថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញមកបញ្ជាក់ជាថ្មីម្តងទៀតចំពោះការបេ្តជ្ញាចិត្តឥតងាករេ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ក្នុងនោះរួមមានធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០។ ការបញ្ជាក់ជាថ្មីរបស់ក្រសួងការបរទេសកម្ពុជាយ៉ាងដូចនេះ គឺបន្ទាប់ពីក្រសួងការបរទេសថៃបានចោទកម្ពុជាថាក្បត់ការសន្យារបស់ខ្លួនក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ JBC ដែលបានចុះក្នុងអនុស្សរណៈយោគយល់គ្នា(MoU)ឆ្នាំ២០០០។ Read more