newsare.net
ប្រធានាធិបតីអាមេរិក លោកត្រាំអស់ភាពអត់ធ្មត់ជាមួយសមភាគីរុស្ស៊ី លោកពូទីនហើយ។ នៅថ្ងៃចន្ទ ទី១លោកត្រាំឱ្យពេលរុស្ស៊ី៥០ថ្ងៃ ក្នុងការបិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន
ប្រធានាធិបតីអាមេរិក លោកត្រាំអស់ភាពអត់ធ្មត់ជាមួយសមភាគីរុស្ស៊ី លោកពូទីនហើយ។ នៅថ្ងៃចន្ទ ទី១៤ កក្កដាក្នុងជំនួបជាមួយប្រមុខអង្គការតូអង់នៅសេតវិមាន លោកដូណាល់ត្រាំបានសម្តែងការខកចិត្តជាថ្មីនឹងទង្វើរបស់លោកពូទីនដោយប្រកាសដាក់ឱសានវាទ ៥០ថ្ងៃ ឱ្យរុស្ស៊ីបិទបញ្ចប់សង្គ្រាម បើពុំនោះទេ រុស្ស៊ីនឹងទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។ ជាងនេះទៅទៀត ប្រធានាធិបតីអាមេរិកបានប្រកាសផ្គត់ផ្គង់អាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ជាថ្មីដល់អ៊ុយក្រែន តាមរយៈយន្តការអូតង់។ Read more