newsare.net
គិតត្រឹមខែសីហា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៥នេះ ចំនួនសហគ្រាសនិងគ្រឹះស្ថានដែលបានចុះបញ្ជីលោក ស៊ុន មេសា៖ កំណើនចំនួនសហគ្រាសនៅកម្ពុជា ដោយសារតែគោលនយោបាយអនុគ្រោះរបស់រដ្ឋាភិបាល
គិតត្រឹមខែសីហា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៥នេះ ចំនួនសហគ្រាសនិងគ្រឹះស្ថានដែលបានចុះបញ្ជីនៅក្រសួងការងារបានកើនពី ៤០៣០០ សហគ្រាស ដល់៤៥ ៦៥៦ សហគ្រាស ដែលចំនួននេះកើនឡើង ១៣,២៩%។ សហគ្រាសទាំងនោះរួមមានទាំងក្នុងវិស័យកាត់ដេរ និងវិស័យក្រៅពីការដេរ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៥ ខែកក្កដានេះថា មូលហេតុដែលនាំឲ្យមានកំណើនសហគ្រាសនៅកម្ពុជា ក៏ព្រោះតែគោលនយោបាយអនុគ្រោះជាច្រើនរបស់រដ្ឋាភិបាលដល់វិនិយោគិន។ តាម លោក ស៊ុន មេសា កម្ពុជាជាប្រទេសដែលសម្បូរទីតាំងប្រកួតប្រជែង និងមានផលិតភាពការងារខ្ពស់សម្រាប់ផ្គត់ផ្គង់ផលិតផលទៅកាន់ទីផ្សារពិភពលោក។ Read more