newsare.net
ពលករខ្មែរ ដែលបានចូលទៅធ្វើការនៅក្នុងប្រទេសថៃ នៅតែបន្តវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញជារៀងរមន្ត្រីសង់ត្រាល់៖ ពលករខ្មែរខ្លះកំពុងរងគ្រោះពីការធ្វើទុក្ខបុកម្នេញពីថៅកែថៃ
ពលករខ្មែរ ដែលបានចូលទៅធ្វើការនៅក្នុងប្រទេសថៃ នៅតែបន្តវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញជារៀងរាល់ថ្ងៃ។ ភាគច្រើននៃពលករ ដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញទាំងនោះ មានឯកសារស្នាក់នៅ មិនគ្រប់គ្រាន់ ឬហួសសុពលភាព។ មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃនៃអង្គការសង់ត្រាល់ លោក លឹង សុផុន បានប្រាប់វិទ្យុបារាំងRFI នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះថា ពលករខ្មែរខ្លះនៅបន្តធ្វើការធម្មតា ពលករខ្លះទៀតចាកចេញមកប្រទេសខ្មែរវិញ ដោយមូលហេតុផ្សេងៗ។ មន្ត្រីការងារអង្គការសង់ត្រាល់រូបនេះឲ្យដឹងទៀតថា មានពលករខ្មែរជាង១០នាក់ ធ្វើការនៅខេត្តរ៉ាត់បុរី ជាប់នឹងទីក្រុងបាងកក បានបង្ខំចិត្តនាំគ្នាចាកចេញពីកន្លែងការងារដោយសារការធ្វើទុកបុកម្នេញពីថៅកែរបស់ពួកគេ ដូចជាការកាត់ទឹក កាត់ភ្លើង និងមិនបើកប្រាក់ខែឲ្យជាដើម។ សូមស្តាប់លោក លឹង សុផុន ពីខេត្តឈុនបុរីប្រទេសថៃ ដែលរៀបចំដោយ ញឹម សុផល៖ Read more