newsare.net
ទាហានថៃបាននិងកំពុងទន្ទ្រានចូលមកក្នុងខេត្តបន្ទាយមានជ័យរបស់កម្ពុជា។ នេះបើតាមការបញ្ជាក់របសលោកស្រី ម៉ាលី សុជាតា៖ ទាហានថៃគំរាមទន្ទ្រាន ចូលខេត្តបន្ទាយមានជ័យ
ទាហានថៃបាននិងកំពុងទន្ទ្រានចូលមកក្នុងខេត្តបន្ទាយមានជ័យរបស់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ។ តាមលោកស្រី ម៉ាលី សុជាតា ការបន្តឈ្លានពានដោយកំរោលរបស់ភាគីថៃមកលើទឹកដីកម្ពុជា គឺបានរំលោភលើអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០០ និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរបំផុត។ បន្ថែមពីនេះ ភាគីថៃបានចល័តនាវាជើងទឹកសរុប៨គ្រឿងនៅដែនកោះជាប់កម្ពុជា។ ក្រសួងការពារជាតិកម្ពុជាក៏បានច្រានចោលផងដែរ ចំពោះការចោទប្រកាន់របស់ថៃថា កម្ពុជាបានប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយ PHL-03 បាញ់ទៅលើភាគីថៃ។ Read more