newsare.net
គិតមកត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ជនភៀសសឹកចំនួនជិត៤ម៉ឺនគ្រួសារ ស្មើនឹងជាង១៣ម៉ឺននាក់ តពលរដ្ឋជាង១៣ម៉ឺននាក់ បានភៀសសឹករយៈពេល៥ថ្ងៃនៃការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរ-ថៃ
គិតមកត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ជនភៀសសឹកចំនួនជិត៤ម៉ឺនគ្រួសារ ស្មើនឹងជាង១៣ម៉ឺននាក់ ត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព និងផ្ទះសាច់ញាតិ។ សាលារៀនចំនួន ៦០០ ដែលស្ថិតនៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយថៃទាំង៥ ត្រូវបានបិទទ្វារ និងសិស្សចំនួន ១៥ម៉ឺននាក់បានរងផលប៉ះពាល់ដល់ការសិក្សា។ នេះបើតាមលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បន្តថាអំពើឈ្លានពានរបស់ថៃ ក៏បានបំផ្លាញផងដែរ ដល់ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមទាំងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌរបស់ជាតិខ្មែរ និងពិភពលោក។ Read more