newsare.net
សហរដ្ឋអាមេរិកមិនអាចសម្រេចកិច្ចចរចាពន្ធបដិការជាមួយកម្ពុជា ឬថៃបានឡើយ។ នេះបើតាមការលោក Casey Barnett៖ សហរដ្ឋអាមេរិកមិនទាន់អាចសម្រេចពន្ធបដិការជាមួយថៃ និងកម្ពុជាបានឡើយ
សហរដ្ឋអាមេរិកមិនអាចសម្រេចកិច្ចចរចាពន្ធបដិការជាមួយកម្ពុជា ឬថៃបានឡើយ។ នេះបើតាមការបញ្ជាក់របស់លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ដែលបានប្រាប់វិទ្យុបារាំងRFI នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ។ ការបញ្ជាក់របស់លោក Casey Barnett ដូច្នេះ គឺបន្ទាប់ពីកាសែតបរទេសមួយចំនួនបានរាយការណ៍ពីការផ្ទុះអាវុធជាថ្មី នៅតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយភាគីទាំង២ ព្រមព្រៀងបង្កើតបទឈប់បាញ់បន្ទាន់មួយ កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលបទឈប់បាញ់នេះត្រូវបានផ្តួចផ្តើមដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។ Read more