newsare.net
ក្នុងសន្និសីទកាសែតនៅថ្ងៃទី៥សីហានេះ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាច្រានកម្ពុជាបន្តច្រានចោលការចោទរបស់ថៃដែលថា កម្ពុជាមិនគោរពបទឈប់បាញ់
ក្នុងសន្និសីទកាសែតនៅថ្ងៃទី៥សីហានេះ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាច្រានចោលជាថ្មីម្តងទៀត ចំពោះការចោទប្រកាន់របស់ថៃ ដែលថាកម្ពុជាមិនគោរពបទឈប់បាញ់។ តាមលោក ជុំ សន្ទរី ទំនាស់បច្ចុប្បន្ននេះផ្តើមឡើងដោយថៃ ហើយថៃខ្លួនឯងនៅផ្គើនទន្ទ្រានចូលដែនអធិបតេយ្យកម្ពុជា បើទោះមានបទឈប់បាញ់ហើយក្តី។ លោក ជុំ សន្ទរី បានច្រានចោលផងដែរចំពោះការចោទប្រកាន់របស់ថៃ ដែលថា កម្ពុជាយកជនស៊ីវិលជាគោលដៅវាយប្រហារ។ Read more