newsare.net
នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ អគ្គនាយកសកម្មភាពកម្ចាត់មីនកម្ពុជលោក ហេង រតនា៖ ព្រំដែនកម្ពុជា-ថៃ ជាង៧០០គីឡូម៉ែត្រនៅមិនទាន់បានបោសសំអាតមីន
នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ អគ្គនាយកសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) បានថ្លែងថានៅតាមបណ្តាយព្រំដែនកម្ពុជា-ថៃ ប្រមាណជាង ៧០០គីឡូម៉ែត្រ នៅមានគ្រាប់មីន ដែលបន្សល់ទុកពីសម័យសង្គ្រាមជាយូរមកហើយ និងដែលមិនទាន់បានបោសសម្អាតនៅឡើយ។ ការលើកឡើងរបស់លោក ហេង រតនា ដូច្នេះ គឺជាការបញ្ជាក់ឡើងវិញ និងក៏ជាការឆ្លើយតបទៅភាគីថៃ ដែលបានចោទថាកម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែនកម្ពុជា-ថៃ ដែលមានជម្លោះបច្ចុប្បន្ន។ តាមលោកអគ្គនាយក CMAC តំបន់ព្រំដែន ដែលនៅមានគ្រាប់មីន ហើយមិនទាន់បានបោសសម្អាត គឺមិនមែនជាតំបន់អាទិភាពជាចម្បងនោះទេ។ សូមបញ្ជាក់ថា រយៈពេល៣៣ឆ្នាំកន្លងទៅ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួនជាង ១,២លានគ្រាប់ មីនប្រឆាំងរថក្រោះចំនួនជាង ២៦ ០០០គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣,២លានគ្រាប់៕ Read more