newsare.net
ដើម្បីការពារអ៊ុយក្រែនទល់នឹងមហិច្ឆតាគំរាមឈ្លានពានរបស់រុស្ស៊ី ក្រុមប្រទេសសម្ព័ន្ធមិត្តសម្ព័ន្ធមិត្តអូតង់កំពុងពិចារណា ចងក្រងការធានាសន្តិសុខដ៏រឹងមាំបំផុត ដើម្បីការពារអ៊ុយក្រែន
ដើម្បីការពារអ៊ុយក្រែនទល់នឹងមហិច្ឆតាគំរាមឈ្លានពានរបស់រុស្ស៊ី ក្រុមប្រទេសសម្ព័ន្ធមិត្តនៃអង្គការអូតង់ កំពុងតែពិចារណាស្វែងរកយន្តការ ចងក្រងការធានាសន្តិសុខឲ្យបានរឹងមាំបំផុតសម្រាប់អ៊ុយក្រែន ទៅថ្ងៃអនាគត។ នេះគឺជាសម្តីលើកឡើង របស់លោក ម៉ាក រូត អគ្គលេខាធិការអង្គការអូតង់ ដែលបានទៅជួបលោកហ្សេឡេនស្គី នៅទីក្រុងកៀវ កាលពីសៀលថ្ងៃសុក្រទី២២សីហា។ ដោយឡែក គិតត្រឹមពេលនេះ ពុំទាន់មានដំណឹងអ្វីជាក់លាក់នៅឡើយទេ ទាក់ទិននឹងជំនួបរវាងលោកពូទីន និងលោកហ្សេឡេនស្គី ដើម្បីចរចាស្វែងរកកិច្ចព្រមព្រៀងសន្តិភាព។ Read more