newsare.net
បារាំងនិងអ៊ីស្រាអែលជួបភាពរកាំរកូសនឹងគ្នាច្រើនខែមកហើយ ចាប់តាំងពីមេដឹកនាំប្រទេសបារាំងនិងអ៊ីស្រាអែល ប្លោងសម្តីដាក់គ្នាក្នុងសំណុំរឿងប៉ាឡេស្ទីននិងជ្វីហ្វ
បារាំងនិងអ៊ីស្រាអែលជួបភាពរកាំរកូសនឹងគ្នាច្រើនខែមកហើយ ចាប់តាំងពីមេដឹកនាំប្រទេសបារាំង បានប្រកូសប្រកាសថានឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ ពេលនេះ មេដឹកនាំប្រទេសទាំង២ បានប្លោងសម្តីដាក់គ្នាទៅវិញទៅមក កាន់តែខ្លាំង។ ក្រៅពីស្តីបន្តោស នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានចោទរដ្ឋាភិបាលបារាំងថា ពុំព្រមមើលថែការពារពលរដ្ឋជ្វីហ្វឲ្យបានដិតដល់ និងថែមទាំងបំផុសចលនាប្រឆាំងជ្វីហ្វ។ ការលើកឡើងនេះ ត្រូវប្រធានាធិបតីបារាំងចាត់ទុកថាជាការប្រមាថមាក់ងាយចំពោះប្រទេសបារាំងទាំងមូល ដែលមិនអាចទទួលយកបានសោះឡើយ។ Read more