newsare.net
គណៈកម្មការអនុសញ្ញាអូតាវ៉ាបានកត់ត្រារាល់សេចក្តីបំភ្លឺរបស់កម្ពុជា ជុំវិញការចោទប្រកាន់របស់ក្រសួងការបរទេសកម្ពុជាថា គណៈកម្មការអនុសញ្ញាអូតាវ៉ាទទួលយកការបំភ្លឺរបស់កម្ពុជារឿងមីន
គណៈកម្មការអនុសញ្ញាអូតាវ៉ាបានកត់ត្រារាល់សេចក្តីបំភ្លឺរបស់កម្ពុជា ជុំវិញការចោទប្រកាន់របស់ថៃ ដែលថាកម្ពុជាបានដាក់ពង្រាយមីនថ្មីតាមបន្ទាត់ព្រំដែន និងថែមទាំងបានទទួលស្គាល់ពីការរួមចំណែករបស់កម្ពុជាក្នុងសកម្មភាពកម្ចាត់មីនផងដែរ។ នេះជាការបញ្ជាក់របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។ តាមមន្ត្រីនាំពាក្យរូបនេះ គណៈកម្មការអនុសញ្ញាអូតាវ៉ាក៏បានលើកទឹកចិត្តឱ្យភាគីកម្ពុជា-ថៃ បន្តកិច្ចសន្ទនាធ្វើយ៉ាងណាកាត់បន្ថយភាពតានតឹងរវាងគ្នា និងត្រូវប្រកាន់ខ្ជាប់នូវបទឈប់បាញ់ ពិសេសបន្តជំរុញសកម្មភាពមីនមនុស្សធម៌។ Read more