newsare.net
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ គណៈកម្មាធិការសទ្ធិមនុស្សកម្ពុជា (CHRC) បានផ្ញើលិខិតមួយទៅកាន់វCHRC ស្នើឲ្យគណៈកម្មការសិទ្ធិមនុស្សស៊ុយអែតជំទាស់នឹងការលក់យន្តហោះចម្បាំងឲ្យថៃ
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ គណៈកម្មាធិការសទ្ធិមនុស្សកម្ពុជា (CHRC) បានផ្ញើលិខិតមួយទៅកាន់វិទ្យាស្ថានសិទ្ធិមនុស្សស៊ុយអែត ដើម្បីសុំឲ្យវិទ្យាស្ថាននេះ ពិនិត្យមើលឡើងវិញអំពីកិច្ចព្រមព្រៀងលក់យន្ដហោះចម្បាំង Gripen ដល់ប្រទេសថៃ។ លោក ស្រ៊ាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសទ្ធិមនុស្សកម្ពុជាបានថ្លែងប្រាប់វិទ្យុបារាំង RFI ថា សំណើរបស់ CHRC ទៅកាន់វិទ្យាស្ថានសិទ្ធិមនុស្សស៊ុយអែត គឺចងឲ្យវិទ្យាស្ថាននេះ ជំទាស់ដាច់ខាតនឹងកិច្ចព្រមព្រៀងរបស់ស៊ុយអែតលក់យន្ដហោះចម្បាំងទៅឱ្យថៃក្នុងកាលៈទេសៈនេះ។ គោលបំណងរបស់ CHRC ក៏ជំរុញដល់រាជរដ្ឋាភិបាលស៊ុយអែត ពិនិត្យមើលកិច្ចព្រមព្រៀងជាមួយថៃឡើងវិញ ដោយផ្អែកលើការវាយតម្លៃពីហានិភ័យផ្នែកសិទ្ធិមនុស្ស និងស្នើឲ្យគាំទ្ររាល់យន្ដការដោះស្រាយវិវាទដោយសន្ដិវិធី ជាជាងបង្កើនភាពតានតឹងផ្នែកយោធា។ សូមរំលឹកថា កាលពីពេលថ្មីៗនេះ ប្រទេសថៃ បានចុះកិច្ចសន្យាទិញយន្តហោះចម្បាំងប្រភេទ JAS 39 Gripen E/F របស់ស៊ុយអែត ចំនួន៤គ្រឿង ដែលមានតម្លៃទឹកប្រាក់សរុប ៤៨០លានអឺរ៉ូ ឬប្រមាណ៥៥៨លានដុល្លារ។ ការបង្កើនការទិញយន្តហោះចម្បាំងរបស់ថៃ ត្រូវគេមើលឃើញថា គឺជាទង្វើគំរាមកំហែងដល់សន្តិសុខកម្ពុជា ខណៈកម្ពុជា និងថៃ កំពុងប្រឈមមុខដាក់គ្នារឿងជម្លោះព្រំដែន៕ Read more