newsare.net
សភាជាតិស៊ុយអែតបានប្រាប់ក្រុមបញ្ញវន្តខ្មែរថា ខ្លួនបានទទួលញតិ្តដែលស្នើឲ្យរដ្ឋាភិបាលទីក្រុសភាជាតិស៊ុយអែតថា សព្វាវុធដែលលក់ឱ្យថៃនឹងត្រូវត្រួតពិនិត្យយ៉ាងតឹងរុឹង
សភាជាតិស៊ុយអែតបានប្រាប់ក្រុមបញ្ញវន្តខ្មែរថា ខ្លួនបានទទួលញតិ្តដែលស្នើឲ្យរដ្ឋាភិបាលទីក្រុងស្ដុកខុល បញ្ឈប់ការលក់យន្តហោះចម្បាំងប្រភេទGripenឱ្យទៅប្រទេសថៃ និងផ្អាកកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសជិតខាងកម្ពុជាមួយនេះ។ សភាជាតិស៊ុយអែតបានបញ្ជាក់ឱ្យដឹងទៀតថា លិខិតរបស់ក្រុមបញ្ញវន្តខ្មែរត្រូវបានបញ្ជូនទៅកាន់សមាជិកនីមួយៗរបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការពារជាតិស៊ុយអែត តែគណៈកម្មាធិការនេះនឹងមិនចាត់វិធានការណាមួយនោះឡើយ។ យ៉ាងណាក៏ដោយ សភាជាតិស៊ុយអែតបាននិយាយថា រដ្ឋាភិបាលស៊ុយអែតបានរៀបចំឲ្យមានអធិការកិច្ចទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យការប្រើប្រាស់សព្វាវុធរបស់ស៊ុយអែតដែលត្រូវបាននាំចេញឲ្យស្របទៅតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗ។ Read more