newsare.net
ថ្ងៃចន្ទ ទី១៣តុលា អ៊ីស្រាអែល និងហាម៉ាស បានដោះលែងចំណាប់ខ្មាំង និងអ្នកទោសគ្នាទៅវិញទៅហាម៉ាសដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅរស់ទាំងអស់ ២០នាក់
ថ្ងៃចន្ទ ទី១៣តុលា អ៊ីស្រាអែល និងហាម៉ាស បានដោះលែងចំណាប់ខ្មាំង និងអ្នកទោសគ្នាទៅវិញទៅមក។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលជាអ្នកផ្តួចផ្តើមដាក់សម្ពាធខ្លាំងឲ្យភាគីទាំង២ធ្វើបទឈប់បាញ់ បានអញ្ជើញទៅដល់ប្រទេសអ៊ីស្រាអែល ដើម្បីអបអរសាទរការទទួលចំណាប់ខ្មាំងអ៊ីស្រាអែល ហើយលោក ត្រាំ ក៏ត្រូវចូលរួមកិច្ចប្រជុំកំពូលដើម្បីសន្តិភាពនៅតំបន់ហ្កាហ្សា ដែលត្រូវរៀបចំនៅប្រទេសអេហ្ស៊ីប។ កិច្ចប្រជុំកំពូលនេះ ដឹកនាំដោយសហប្រធានលោក ត្រាំ និងសមភាគីអេហ្ស៊ីប លោកអាល់ស៊ីស៊ី ដោយមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលប្រមាណ ២០ប្រទេសផ្សេងទៀត ។ Read more