newsare.net
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុងជារបស់«ទ្រព្យសម្បតិ្តរដ្ឋ» ដែលនឹងលោក ហ៊ុន ម៉ាណែត៖ អាជ្ញាធរចាប់ដាក់គុកជនខិលខូចម្នាក់ដែលបន្លំឯកសារទិញ-លក់ព្រលានចាស់
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុងជារបស់«ទ្រព្យសម្បតិ្តរដ្ឋ» ដែលនឹងមិនលក់ទៅឱ្យវិស័យឯកជនឡើយ។ នេះគឺជាការបញ្ជាក់ជាថ្មីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាពិធីសម្ពោធព្រលានយន្តហោះអន្តរជាតិតេជោជាផ្លូវការ នៅព្រឹកថ្ងៃទី២០ ខែតុលានេះ។ តាមលោក ហ៊ុន ម៉ាណែត ក្រោយបិទទ្វារជាស្ថាពរ ព្រលានយន្តហោះចាស់ធ្លាប់ត្រូវបានស្នើយកទៅអភិវឌ្ឍក្រោមរូបភាពផ្សេងៗ ប៉ុន្តែសំណើនោះត្រូវបានបដិសេធជាបន្តបន្ទាប់។ ដំណាលគ្នានេះ និងបើតាមលោក ហ៊ុន ម៉ាណែត អាជ្ញាធរក៏បានចាប់ដាក់ពន្ធនាគារជនខិលខូចម្នាក់ ដែលបានបន្លំឯកសារ និងហត្ថលេខារបស់លោក ដើម្បីទិញ-លក់ព្រលានយន្តហោះចាស់នេះ។ នាយករដ្ឋមន្ត្រីកម្ពុជាដដែលរូបនេះបានប្រកាសថា ព្រលានលានយន្តហោះចាស់របស់កម្ពុជាត្រូវចំណាយលុយថែទាំ ៣លានដុល្លារក្នុង១ឆ្នាំៗ។ លោកថា ព្រលានយន្តហោះចាស់នេះនឹងត្រូវប្រែក្លាយជាសួនសាធារណៈ ហើយក៏ត្រូវរក្សាទុកបម្រុងសម្រាប់ការចុះចតយន្តហោះគ្រាមានអាសន្ន៕ Read more