newsare.net
កិច្ចប្រជុំពិសេសលើកទី២របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងគួឡាឡាំពួ ប្រទេសលទ្ធផលនៃកិច្ចប្រជុំ GBC ផ្តល់ពន្លឺដល់កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ
កិច្ចប្រជុំពិសេសលើកទី២របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី បានបិទបញ្ចប់ហើយ ក្រោយពីមានការពិភាក្សាគ្នាអស់ពេល១ព្រឹកបន្ថែមទៀត នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ។ កិច្ចប្រជុំពិសេសនេះ ដឹកនាំដោយលោក ទៀ សីហា រដ្ឋមន្រ្តីការពារជាតិកម្ពុជា និងលោក ណាតតាផុន ណាក់ផានិត រដ្ឋមន្រ្តីការពារជាតិថៃ។ នៅក្នុងកិច្ចប្រជុំពិសេស GBC លើកទី២នេះ ភាគីកម្ពុជា-ថៃ បានឯកភាពគ្នាលើចំណុចសំខាន់ៗមួយចំនួនរួមមានការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា កិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន និងឆបោកតាមប្រព័ន្ធអនឡាញ និងការដោះមីនមនុស្សធម៌។ បើតាមរដ្ឋមន្រ្តីការពារជាតិកម្ពុជា លោក ទៀ សីហា លទ្ធផលនៃកិច្ចប្រជុំពិសេស GBC លើកទី២នេះក៏ជាចំណុចវិជ្ជមានមួយ ក្នុងការឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលគ្រោងធ្វើ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ អំឡុងកិច្ចប្រជុំកំពូលអាស៊ាន៕ Read more