newsare.net
គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសថា បក្សកាន់អំណាចនៅប្រទេសកម្ពុលោក ជា ធីរិទ្ធ៖សន្និបាតគណបក្សប្រជាជន នឹងពិនិត្យមើលចំណុចខ្វះខាត និងពិភាក្សាកែតម្រូវ
គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសថា បក្សកាន់អំណាចនៅប្រទេសកម្ពុជាបច្ចុប្បន្ននេះ បានសម្រេចកោះប្រជុំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤៦ អាណត្តិទី៥ នៅថ្ងៃទី២៤ និង២៥ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល វិមាន៧មករា។ សេចក្តីជូនដំណឹង ដែលសម្រេចដោយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន ទៅកាន់សមាជិករបស់ខ្លួន មិនបានបញ្ជាក់ពីរបៀបវារៈនៃអង្គសន្និបាតនេះទេ។ តែលោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី៤ធ្នូនេះថា សន្និបាតគណៈកម្មាធិការកណ្តាលនៅខែមករាខាងមុខនេះ នឹងផ្តោតទៅលើការពិនិត្យមើលចំណុចខ្វះមួយចំនួនរបស់ខ្លួន និងដាក់ជារបៀបវារៈនៃកិច្ចពិភាក្សា កែតម្រូវឡើងវិញ ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន។ សូមរម្លឹកថា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា គិតមកត្រឹមឆ្នាំ២០២៥ បានកើនដល់ជាង ១៣០០នាក់ ដោយគណបក្សបានបញ្ចូលសមាជិកថ្មីៗ ដែលជាអ្នកបន្តវេនជាបន្តបន្ទាប់ តាមរយៈសន្និបាតប្រចាំឆ្នាំរបស់ខ្លួន។ ដោយឡែក គណបក្សកាន់អំណាចដ៏រឹងមាំនេះ មានក្បាលម៉ាស៊ីនដឹកនាំសំខាន់ៗ ដូចជា លោក ហ៊ុន សែន ជាប្រធានគណបក្ស លោក ហេង សំរិន ប្រធានកិត្តិយស និងមានអនុប្រធានចំនួន៥រូប គឺលោក ស ខេង លោក សាយ ឈុំ លោក ទៀ បាញ់ លោកស្រី ម៉ែន សំអន និងលោក ហ៊ុន ម៉ាណែត៕ Read more











