newsare.net
ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារបានឱ្យដឹងថា កងទ័ពកម្ពុជាម្នាក់ដែលរងរបួសដោយសារសត្វសុនលោក គួង ឡូ៖ ទាហានខ្មែរដែលរបួសដោយសុនខទាហានថៃខាំ បានបញ្ជូនមកព្យាបាលនៅភ្នំពេញ
ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារបានឱ្យដឹងថា កងទ័ពកម្ពុជាម្នាក់ដែលរងរបួសដោយសារសត្វសុនខរបស់ភាគីថៃខាំ ត្រូវបានបញ្ចូនមកព្យាបាលនៅវិទ្យាស្ថានប៉ាស្ថ័រកម្ពុជា បន្ទាប់ពីពិនិត្យព្យាបាលបឋមនៅមន្ទីរពេទ្យខេត្តព្រះវិហារ។ លោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារបានបញ្ជាក់ប្រាប់តាមរយៈវិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃទី១៩ ខែធ្នូ នេះថា កងទ័ពកម្ពុជាដែលរងរបួសនោះ បច្ចុប្បន្នមានសុខភាពធម្មតា និងកំពុងទទួលបានព្យាបាលយ៉ាងយកចិត្តទុកដាក់។ ចំណែកហ្វូងសុខនដែលចេញខាំកងទ័ពកម្ពុជា គឺបានរត់ត្រឡប់ចូលទឹកដីថៃវិញ ក្រោយកងទ័ពកម្ពុជាបាញ់សម្លាប់បានមួយក្បាល។ តាមលោក គួង ឡូ គិតត្រឹមពេលនេះ អាជ្ញាធរពុំទាន់អាចចូលទៅយកសុនខដែលស្លាប់នោះមកធ្វើកោសល្យវិច្ឆ័យនៅឡើយទេ។ Read more











