newsare.net
អាជ្ញាធរខេត្ត ចន្ថាបុរី (Chanthaburi)ក្នុងប្រទេសថៃបានចាប់ខ្លួនពលរដ្ឋខ្មែរជាស្រី្ត នអាជ្ញាធរថៃចាប់ខ្លួនជនជាតិខ្មែរជាង ៦០នាក់ ចំពោះការឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ
អាជ្ញាធរខេត្ត ចន្ថាបុរី (Chanthaburi)ក្នុងប្រទេសថៃបានចាប់ខ្លួនពលរដ្ឋខ្មែរជាស្រី្ត និងបុរសជាង ៦០នាក់ ក្រោយពួកគេបានព្យាយាមឆ្លងដែនចូលធ្វើការក្នុងប្រទេសថៃដោយខុសច្បាប់។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី៣មករានេះ។ តែកម្ពុជាតាមរយៈអ្នកនាំពាក្យក្រសួងការងារបានអះអាងថា កម្ពុជាមិនទាន់ទទួលបានដំណឹងផ្លូវការណាមួយពីភាគីថៃនៅឡើយចំពោះករណីនេះ។ យ៉ាងណាមិញអ្នកនាំពាក្យដដែលរូបនេះ បានអំពាវនាវឱ្យពលរដ្ឋខ្មែរស្វែងរកឱកាសការងារក្នុងស្រុកជាជាងប្រថុយរកការងារធ្វើដោយខុសច្បាប់នៅក្រៅប្រទេស។ Read more











