newsare.net
ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យុង បំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិនកូរ៉េខាងត្បូងពង្រឹងពាណិជ្ជកម្មជាមួយចិន និងចង់បន្ថយភាពតានតឹងជាមួយព្យុងយ៉ាង
ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យុង បំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន ចំនួន ៣ ថ្ងៃដែលបានចាប់ផ្តើម តាំងពីថ្ងៃអាទិត្យ ទី៤មករា។ រដ្ឋាភិបាលទីក្រុងប៉េកាំងនិងសេអ៊ូល បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ចំនួន ១៥ ពាក់ព័ន្ធនឹងវិស័យបច្ចេកវិជ្ជា បរិស្ថាន និងដឹកជញ្ជូន។ ឆ្លៀតក្នុងឱកាសនេះ សមភាគីកូរ៉េខាងត្បូង បានស្នើប្រមុខរដ្ឋចិន លោក ស៊ី ជីនពីង ឲ្យប្រើឥទ្ធិពលទៅលើកូរ៉េខាងជើង ដើម្បីបន្ថយភាពតានតឹងក្នុងឧបទ្វីបកូរ៉េ ហើយផ្តើមកិច្ចសន្ទនាជាថ្មី រវាងសេអ៊ូលនិងព្យុងយ៉ាង។ Read more











