newsare.net
មន្ត្រីនាំពាក្យក្រសួងវប្បធម៌បានឱ្យដឹងថា ក្រុមការងារជំនាញរបស់អង្គការយូណេស្កូនឹងធ្វើដំណើរលោក ស៊ុ ម៉ាប់៖ ក្រុមជំនាញពីយូណេស្កូនឹងមកកម្ពុជាឆាប់ៗដើម្បីវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ
មន្ត្រីនាំពាក្យក្រសួងវប្បធម៌បានឱ្យដឹងថា ក្រុមការងារជំនាញរបស់អង្គការយូណេស្កូនឹងធ្វើដំណើរមកប្រទេសកម្ពុជានាពេលដ៏ឆាប់ខាងមុខនេះ ដើម្បីវាយតម្លៃផលប៉ះពាល់ប្រាសាទព្រះវិហាររបស់កម្ពុជាបណ្តាលមកពីការវាយប្រហាររបស់យោធាថៃ។លោក ស៊ុ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលថ្ងៃទី១៤ខែមករានេះថា ក្រុមការងារកម្ពុជាបានត្រៀមខ្លួនសហការជាមួយក្រុមជំនាញការផ្នែកបេតិកភណ្ឌពិភពលោកដើម្បីពិនិត្យការខូចខាតសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិនិងថា កម្ពុជានឹងយកករណីការខូចខាតប្រាសាទព្រះវិហារនេះទៅទាមទាររកដំណោះស្រាយ និងយុត្តិធម៌ នៅគ្រប់យន្តការទាំងអស់។ Read more











