newsare.net
នាយករដ្ឋមន្ត្រីកាណាដា បំពេញទស្សនកិច្ចក្នុងសប្តាហ៍នេះ នៅប្រទេសចិន ដើម្បីបើកទំព័រកាណាដា និងចិន ចាប់ដៃពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ក្រោយទំនាស់ប្រមាណ ៨ ឆ្នាំ
នាយករដ្ឋមន្ត្រីកាណាដា បំពេញទស្សនកិច្ចក្នុងសប្តាហ៍នេះ នៅប្រទេសចិន ដើម្បីបើកទំព័រទំនាក់ទំនងមេត្រីភាពជាថ្មី បន្ទាប់ពីមើលមុខគ្នាមិនចំ អស់ពេលដ៏យូរ។ ក្នុងជំនួបនៅរដ្ឋធានីប៉េកាំង នាថ្ងៃសុក្រទី១៦មករា មេដឹកនាំប្រទេសទាំង២ បានសន្យាពួតដៃពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យពាណិជ្ជកម្ម។ គួររម្លឹកថា រដ្ឋអំណាចទីក្រុងប៉េកាំងនិងរដ្ឋាភិបាលទីក្រុងអូតាវ៉ា បានឈ្លោះទាស់ទែងគ្នា អស់ជាច្រើនឆ្នាំ ហើយនាយករដ្ឋមន្ត្រីកាណាដា មិនបានដាក់ជើងជាន់ទឹកដីចិន រយៈពេល ៨ ឆ្នាំ មកហើយ។ Read more











