newsare.net
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍តាមរយៈសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៤ខែមករា ឆ្នាលោក ជី សុផាត៖ អាជ្ញាធរគួរបន្តទប់ស្កាត់ឧបករណ៍ទូរគមនាគមន៍ដែលជនខិលខូចប្រើសម្រាប់ឆបោក
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍តាមរយៈសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៤ខែមករា ឆ្នាំ២០២៦ បានហាមឃាត់មិនឱ្យមានការនាំចូល ចែកចាយ ដំឡើង និងប្រើប្រាស់ឧបករណ៍បង្កើនសេវាទូរស័ព្ទ និងឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ (Booster/Repeater) ឧបករណ៍បញ្ជូនទទួលសេវាទូរសព្ទក្លែងក្លាយ (Fake BTS) យន្តហោះគ្មានមនុស្សបើក (Drone) ព្រមទាំងឧបករណ៍កាត់ផ្តាច់សេវា (Jammer)ក្នុងទីផ្សារប្រទេសកម្ពុជា។ តាមក្រសួងប្រៃសណីយ៍ ការនាំចូល និងចែកចាយឧបករណ៍ខាងលើត្រូវមានការអនុញ្ញាតពីនិយ័តករទូរគមនាគមន៍កម្ពុជា។ តែក្រសួងក៏មិនភ្លេចព្រមានចាត់ការតាមនីតិវិធីច្បាប់ចំពោះជនណាដែលធ្វើសកម្មភាពផ្ទុយពីអ្វីដែលបានហាមឃាត់ខាងលើ។ លោក ជី សុផាត អ្នកជំនាញផ្នែកសន្តិសុខឌីជីថលយល់ឃើញថា វិធានការរបស់ក្រសួងប្រៃសណីយ៍ជារឿងល្អមួយដើម្បីទប់ស្កាត់សកម្មភាពរបស់ជនខិលខូច៕ Read more











