newsare.net
ក្រុមអង្គការសង្គមស៊ីវិល តាមរយៈសេចក្តីថ្លែងការណ៍រួមមួយចុះថ្ងៃទី១៨ មករានេះបានអះអាងថា តំណាងសង្គមស៊ីវិលទាមទារឱ្យដោះលែងលោក ជា ចាន់ថា ជាបន្ទាន់
ក្រុមអង្គការសង្គមស៊ីវិល តាមរយៈសេចក្តីថ្លែងការណ៍រួមមួយចុះថ្ងៃទី១៨ មករានេះបានអះអាងថា តំណាងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ (IDEA) ប្រចាំក្រុងបាវិត លោក ជា ចាន់ថា នៅមិនទាន់ត្រូវបានដោះលែងឱ្យមានសេរីភាពវិញនៅឡើយទេ ក្រោយលោកបានអនុវត្តទោសចប់រួចរាល់រយៈពេល១៨ខែ។ បើតាមសេចក្តីថ្លែងការណ៍ដដែល ក្រុមអង្គការសង្គមស៊ីវិលចាត់ទុកការពន្យារពេលឃុំខ្លួនលោក ជា ចាន់ ថា ជា «ការរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ»។ សូមរម្លឹកជូនថា លោក ជា ចាន់ថាត្រូវបានសាលាដំបូងខេត្តស្វាយរៀងឃុំខ្លួនជាបណ្តោះអាសន្នកាលពីពាក់កណ្តាលខែ កក្កដា ឆ្នាំ ២០២៤។ Read more











