newsare.net
រដ្ឋបាលខេត្តស្វាយរៀង តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី១៨មករា បានប្រកាសអំពីវិធានការបង្រ្កាបអភិបាលខេត្តស្វាយរៀងប្រកាសបោសសម្អាតទីតាំងឆបោកអនឡាញឲ្យអស់ពីខេត្ត
រដ្ឋបាលខេត្តស្វាយរៀង តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី១៨មករា បានប្រកាសអំពីវិធានការបង្រ្កាបដោយមិនលើកលែងចំពោះសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបានស្នើឲ្យម្ចាស់អាផាតមិន ឬផ្ទះល្វែង និងម្ចាស់ទីតាំងផ្សេងទៀត ដូចជាកាស៊ីណូ ផ្ទះសំណាក់ និងសណ្ឋាគារត្រូវចូលរួមកិច្ចសហការដោយភាពស្មោះត្រង់។ វិធានការរបស់អភិបាលខេត្តស្វាយរៀងពេលនេះជាការអនុវត្តបទបញ្ជារបស់រដ្ឋាភិបាលដែលបានផ្តល់អាទិភាពលើការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ។ Read more











